Connect with us

ជីវិតកម្សាន្ដ

​តារាចម្រៀង Justin ធ្លាក់ខ្លួន ខូច​ចិត្ត​ ប៉ុន្តែ​បាន​អាជីវកម្ម​គ្រឿងសំអាង Hailey ជាប្រពន្ធយោង​

បានផុស

នៅ

សារព័ត៌មាន TMZ កាលពីថ្ងៃទី ២៨ ខែឧសភា បានចេញផ្សាយជាផ្លូវការនូវកំណែចុង​ក្រោយ​ពេញលេញនៃភាពយន្តឯកសារដែលមានឈ្មោះថា «What Happened to Justin Bieber»។ ខ្សែភាពយន្តរយៈពេល ៤៤ នាទី លាតត្រដាង បញ្ហាជាច្រើនរបស់ Justin Bieber ដូចជា ការញៀន​ថ្នាំ​ ការក្ស័យធន ​រហូត​ដល់​ជំងឺបាក់​ទឹកចិត្តធ្ងន់ធ្ងរ​។

លោក Justin និងភរិយា Hailey Bieber។ រូបភាព៖ 2sao.vn
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ២៩ ខែឧសភា តារាចម្រៀងប្រុសបានទទួលដំណឹងល្អនៅពេលដែល នាង Hailey Bieber​ ជា​ភរិយាដែល​នឹងចូលរួមក្នុងជួរអ្នកជំនួញមហាសេដ្ឋី​ ត្រូវបានគេនិយាយថា ជួយ​​​យិតយោង​ នៅពេលដែលម៉ាកគ្រឿងសំអាង Rhode Skin របស់​នាង ត្រូវបានលក់ទៅឲ្យយីហោ e.l.f. Beauty ដែល​មាន​តម្លៃ​សរុប១ពាន់​លាន​ដុល្លារ។

នៅលើបណ្តាញទំនាក់ទំនងសង្គម តារាចម្រៀង​ជាតិ​កាណាដា បានបង្ហោះរូបថតផ្អែមល្ហែមពីរសន្លឹកជាមួយភរិយាភ្លាមៗ ដោយមិនមានដាក់ចំណងជើងអ្វីទាំងអស់។ គាត់ក៏បានចែករំលែកសាររបស់ភរិយាឡើងវិញ ដែលប្រកាសពីការសហការរបស់នាង ជាមួយ​ក្រុមហ៊ុន​ e.l.f Beauty ។ មហាជនជាច្រើនជឿថា នេះជាការតបស្នងដ៏ជ្រាលជ្រៅ ប៉ុន្តែមិនតិចទេ ពីតារាចម្រៀងប្រុស ពេលដែលព័ត៌មានមិនល្អអំពីលោក និងភរិយា បានវាយលុកប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

មនុស្សជាច្រើនជឿថា ក្នុងស្ថានភាពដ៏លំបាកនេះ លោក Justin អាចកំពុងតោងសំពត់ប្រពន្ធ និងលើកតម្កើងភរិយា ព្រោះមានតែ Hailey ប៉ុណ្ណោះ ដែលជាអ្នកសង្គ្រោះហិរញ្ញាវត្ថុសម្រាប់តារាចម្រៀងប្រុសនាបច្ចប្បន្ននេះ។

ពេញមួយខែឧសភានេះ តារាចម្រៀងវ័យ៣១ឆ្នាំបានជាប់​​ផុង​នៅក្នុងព័ត៌មានអំពីបំណុល វិបត្តិ និងឈានដល់ការក្ស័យធន​ រលំ​រលាយ​ទ្រព្យ​សម្បត្តិ​និង​ប្រាក់​កាស​​។ ចំណុចកំពូលគឺការចេញផ្សាយភាពយន្តឯកសារដោយសារព័ត៌មាន TMZ ដែលហៅថា «What Happened to Justin Bieber»។

ប្រឈមមុខនឹងការរិះគន់នេះ ភាគីខាង Justin បានបដិសេធថា ខ្លួនមិនបានញៀនថ្នាំ និងជំពាក់បំណុលគេ ហើយ​ថា​វា​គ្រាន់តែជារឿងបំភ្លៃពីប្រភពអនាមិក​ប៉ុណ្ណោះ ដោយ​ផ្សាយ​ព័ត៌មានមិនពិត ដើម្បីទាក់ទាញទស្សនៈពីបុគ្គលមួយចំនួនដែលខកចិត្តព្រោះទំនាក់ទំនងរបស់ពួកគេជាមួយ Justin បានបញ្ចប់តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ សារ​ព័ត៌មាន​ TMZ នៅតែបន្តអះអាងថា Justin មាន​បញ្ហាសុខភាពផ្លូវចិត្តថែម​ទៀត​ផង​។ ប៉ុន្មាន​ឆ្នាំមកនេះ លោកមាន​គំនិតចង់ធ្វើអត្តឃាត ហើយជារឿយៗមានអារម្មណ៍ប្រែប្រួលនៅទីសាធារណៈ។ ជាពិសេស មនុស្ស​ជុំវិញ​​ហាក់​រអេចរអូច​​​​​ខ្លាំងនៅពេលសួរអំពីលុយ និងទំនាក់ទំនងរបស់គាត់។ ប៉ុន្តែនៅពេលដែលនិយាយអំពីសុខភាពផ្លូវចិត្ត Justin ពួកគេស្រាប់តែផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ ហើយសុំមិននិយាយទាក់ទិននឹងតារាចម្រៀងឡើយ។

មូលហេតុដែលធ្វើឲ្យសុខភាពផ្លូវចិត្តរបស់តារាចម្រៀងប្រុសរូបនេះ ធ្លាក់ចុះ ត្រូវបានគេជឿថា ដោយសារតែត្រូវបាន​រុញ​ចូល​ក្នុងវិស័យសិល្បៈលឿនពេក ក៏ដូចជាការប្រើប្រាស់សារធាតុញៀនផងដែរ។ អាពាហ៍ពិពាហ៍របស់ Justin និង Hailey ក៏ត្រូវបានគេនិយាយថា មានវិវាទជាច្រើនផងដែរ។

លើសពីនេះ ខ្សែភាពយន្ដរយៈពេល៤៤នាទីក៏បាន លាតត្រដាងការចំណាយ និងបំណុលដ៏ច្រើនលើសលុបរបស់ ម្ចាស់​បទ «Baby» នៅពេលដែលគាត់ត្រូវបោះបង់ចោលដំណើរទេសចរណ៍ Justice ដោយសារហេតុផលសុខភាព។ នៅពេលនោះ តារាចម្រៀងប្រុស ទទួលបានប្រាក់មុនរហូតដល់៤០លានដុល្លារអាមេរិកឯណោះ។

ការពិន័យកិច្ចសន្យារបស់គាត់តែម្នាក់ឯងមានចំនួន ២៤លានដុល្លារ។ ក្រុមហ៊ុន HYBE របស់លោក Scooter Braun បានបង់ប្រាក់ពិន័យជាមុន ហើយ Justin បានសន្យាថានឹងសងវាវិញបន្ទាប់ពីរយៈពេល ១០ឆ្នាំ។ ប៉ុន្តែ​តារា​ចម្រៀង​ប្រុស​ចំណាយ​ពេល​តែ​មួយ​រយៈ​ប៉ុណ្ណោះ​ក៏​ឈប់បង់ប្រាក់៕

រូបភាព Kevork Djansezian / Getty

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចម្រៀង Britney Spears ត្រូវអាជ្ញាធរព្រមាន ក្រោយបំពានច្បាប់​សុវត្ថិភាព​​លើយន្តហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៤ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៩ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម