Connect with us

ព័ត៌មានជាតិ

កម្ពុជាស្នើដល់ក្រុមហ៊ុន ស៊ីភីរបស់ថៃ បង្កើនការដាក់លក់ផលិតផលក្នុងស្រុកក្នុងផ្សារ 7-Eleven

បានផុស

នៅ

លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានស្នើដល់ក្រុមហ៊ុនយក្សរបស់ថៃ CP ALL Cambodia បង្កើនការដាក់តាំងលក់ផលិតផលខ្មែរនៅក្នុងទីផ្សារ7-Eleven ឱ្យកាន់តែច្រើនបន្ថែមទៀតដើម្បីចូលរួមចំណែកដល់ផលិតកម្មក្នុងស្រុក ក៏ដូចជាជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកសំណើររបស់លោករដ្ឋមន្រ្តីធ្វើឡើងក្នុងជំនួបជាមួយគណៈប្រតិភូមកពីក្រុមហ៊ុន ស៊ីភី (CP ALL Cambodia) កាលពីថ្ងៃទី១២ ខែមីនាក្នុងគោលបំណងបង្កើតកិច្ចសហការ ក្នុងការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ឱ្យស្របតាមស្តង់ដារទីផ្សារ។

បើយោងតាមក្រសួង ក្រុមហ៊ុន CP ដែលដំណើរការផ្សារ 7-Eleven នៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការ ដាក់​លក់ផលិតផលកម្ពុជា ដែលបច្ចុប្បន្នមានចំណែកប្រមាណ ១០% នៃផលិតផលដែលបានដាក់លក់នៅក្នុងផ្សារ 7-Eleven  ហើយគ្រោងបង្កើនចំណែកលក់នេះ។

លោក ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនកសាងបណ្តាញធុរកិច្ចកាន់តែទូលំទូលាយជាមួយក្រុមហ៊ុនផលិតក្នុងស្រុកដែលមានសក្តានុពល តាមរយៈដៃគូ ដូចជាសហគ្រិនខ្មែរ ដើម្បីផ្តល់ការបណ្តុះបណ្តាល និងការណែនាំអំពីឧត្តមានុវត្តន៍ក្នុងការធ្វើនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យា ដោយផ្តោតលើកិច្ចសហការការ និងសម្របសម្រួល ដើម្បីបំពេញតាមស្តង់ដារផលិតកម្មចំណីអាហារ។

លោករដ្ឋមន្ត្រីក៏បានជំរុញក្រុមហ៊ុនឱ្យបន្តលើកកម្ពស់ការចុះបញ្ជីផលិតផល (ច.ប.ផ) ជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងបង្កើតទំនុកចិត្តពីអ្នកប្រើប្រាស់។

ជាមួយគ្នានោះដែរ លោក ហែម វណ្ណឌីក៏បានជំរុញឱ្យ​ក្រុមហ៊ុនឱ្យសាកល្បងប្រើប្រាស់សេវាតេស្តវិភាគផ្នែកគីមីអាហារនៅមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងសហការជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលអាចជួយដល់ការលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ឱ្យផលិតផលក្នុងស្រុកឈានចូលក្នុងទីផ្សារបានកាន់តែទូលំទូលាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ២ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៤ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៤ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម