ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ ចុះណែនាំម្ចាស់ស្រះចិញ្ចឹមត្រី និងទីតាំងអាជីវកម្មមាន់បោច ដើម្បីរក្សាបរិស្ថានអនាម័យឲ្យល្អប្រសើរ
អាជ្ញាធរខណ្ឌឫស្សីកែវ បានចុះណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំង ០២ កន្លែងផ្សេងគ្នា ដើម្បីរក្សាបរិស្ថានអនាម័យកុំឲ្យជះក្លិនមិនល្អដល់ផ្ទះប្រជាពលរដ្ឋជិតខាង។

ការចុះធ្វើកិច្ចសន្យានេះធ្វើឡើងកាលពីវេលាម៉ោង ០៩ និង ០០ នាទីព្រឹក ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ ដឹកនាំដោយ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ ក្រោយទទួលបានការបញ្ជាដឹកនាំរបស់លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងមានការចូលរួមពីមន្ត្រីជំនាញការិយាល័យសាធារណការខណ្ឌ , ការិយាល័យសេដ្ឋកិច្ចខណ្ឌ និង សង្កាត់ច្រាំងចំរេះទី ០១។

យុទ្ធនាការចុះនេះ អាជ្ញាធរបានចុះពិនិត្យ និងណែនាំម្ចាស់អាជីវកម្ម ចំនួន ០២ ទីតាំង គឺ ទី០១-ទីតាំងស្រះចិញ្ចឹមត្រី ក្រុមការងារបានណែនាំឲ្យម្ចាស់ធ្វើការសម្អាតអនាម័យជាប្រចាំជុំវិញម៉ាស៊ីនលាយចំណីត្រី និងលាងសម្អាតសម្ភារៈប្រើប្រាស់ដែលពាក់ព័ន្ធឲ្យបានស្អាតជាប្រចាំជៀសវាងមានក្លិនស្អុយដល់អ្នកជិតខាង។ ទីតាំងនេះ ស្ថិតនៅភូមិ ០៣ សង្កាត់ច្រាំងចំរេះទី ០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែក ទី០២-ទីតាំង អាជីវកម្មមាន់បោច ក្រុមការងារបានណែនាំម្ចាស់ធ្វើការសំអាតអនាម័យក្នុងបរិវេណទីធ្លានោះឲ្យបានស្អាត និងរៀបចំប្រព័ន្ធបង្ហូរទឹកឲ្យបានត្រឹមត្រូវ ជៀសវាងមានក្លិនស្អុយប៉ះពាល់ដល់អ្នករស់នៅជិតខាង ដែលទីតាំងនេះស្ថិតនៅភូមិ ០៤ សង្កាត់ច្រាំងចំរេះទី ០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីអាជ្ញាធរបានបញ្ជាក់ថា ក្រោយធ្វើការណែនាំ និងធ្វើកិច្ចសន្យារួច ក្នុងករណីម្ចាស់អាជីវកម្ម នៅតែមិនសហការ និងធ្វើតាមការណែនាំរបស់អាជ្ញាធរនោះទេ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាល៕
អត្ថបទ ៖ សុភា








-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


