Connect with us

ព័ត៌មានជាតិ

បុណ្យទន្លេ៣ថ្ងៃ ខេត្តតាកែវទទួលបានប្រជាពល​រដ្ឋ និងភ្ញៀវទេសចរសរុបជាង ៣៥ម៉ឺននាក់

បានផុស

នៅ

ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» បានបញ្ចប់ដោយជោគជ័យ ខណៈសន្ដិសុខសណ្ដាប់ធ្នាប់ប្រព្រឹត្តទៅដោយរលូន។ ក្នុងព្រឹត្តិការណ៍លើទី១ សម្រាប់ខេត្តតាកែវ ដែលជាខេត្តមានវ័យចំណាស់ជាងគេនេះ រយៈពេល៣ថ្ងៃនៃពិធីបុណ្យ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមសម្សាន្ដសរុបជាង ៣៥ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានប្រមាណជាង ១០០០នាក់។ នេះបើតាមការបញ្ជាក់ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី២៥ មីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់គណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី៩នេះ ដែលបានរួមសហការគ្នាអស់ពីកម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ទាំងការរៀបចំ ទាំងការពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ។

បើតាមលោក ហួត ហាក់ ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ សម្រាប់ថ្ងៃទី១ ទទួលបានភ្ញៀវទេសចរប្រមាណជាង ១០ម៉ឺននាក់ នៅថ្ងៃទី២ ដែលជាថ្ងៃបើកពិធីជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ១១ម៉ឺននាក់ ចំណែកនៅថ្ងៃទី៣ ដែលជាថ្ងៃបិទបញ្ចប់ទទួលបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ១៤ម៉ឺននាក់បន្ថែមទៀត។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅឆ្នាំ២០២៦ នឹងត្រូវធ្វើឡើងនៅខេត្តពោធ៍សាត់ ដែលត្រូវធ្វើជាម្ចាស់ផ្ទះ។ តើខេត្តពោធិ៍សាត់ មានសក្តានុពលអ្វីខ្លះដែលទ្រទ្រង់ដល់ទេសចរណ៍សហគមន៍តាមដងទន្លេ? សូមត្រៀមខ្លួនទាំងអស់គ្នា ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅលើទឹកដីខេត្តពោធិ៍សាត់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៦ នាទីutes មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប ផ្ដល់អាហារូបករណ៍១០០% ដល់យុវជនមកពីគ្រួសារក្រីក្រ ចំនួន២ ៤០០កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម