ព័ត៌មានជាតិ
កម្ពុជា-អូស្ត្រាលី បញ្ជាក់ពីការបន្តកិច្ចសហការអនុវត្តច្បាប់លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាកិច្ចសហប្រតិបត្តិការអាទិភាពដែលកម្ពុជា និងអូស្ត្រាលី បញ្ជាក់ពីការបន្តពួតដៃជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ក្រាបឱ្យកាន់តែសកម្មភាពថែមទៀត ខណៈកិច្ចសហការអនុវត្តច្បាប់រវាងភាគីទាំងពីរ កន្លងមក គឺមានភាពល្អប្រសើរ។

ការបញ្ជាក់នេះ បានធ្វើឡើងតាមរយៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងជំនួបនារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតអូស្ត្រាលី លោក ឌីរ៉េក យីប (Derek Yip) បានកត់សម្គាល់ដោយវិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ពីដំណើរការនៃកិច្ចសហប្រតិបត្តិការនេះ ជាពិសេសលើបញ្ហាបទល្មើសបច្ចេកវិទ្យា អំពើឆបោកតាមប្រព័ន្ធអ៉ីនធឺណិត អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស គ្រឿងញៀន ការគ្រប់គ្រងព្រំដែន ការងារអត្តសញ្ញាណកម្ម និងបទល្មើសផ្សេងទៀត ដែលកម្ពុជា និងអូស្ត្រាលី បានបន្តអនុវត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការបានល្អប្រសើរ។

ជំនួបសន្ទនានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកថា ជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្ត្រាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។
ក្នុងន័យនេះ លោក ស សុខា បានបង្ហាញក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ហើយលោក ជឿជាក់ថា ភាគីអូស្ត្រាលី នឹងបន្តផ្តល់ជំនួយនានាដល់កម្ពុជាបន្ថែមទៀត ទាំងជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេងៗដល់មន្ត្រីអនុវត្តច្បាប់លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៤ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ