Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធគយទ្រង់ទ្រាយធំថ្មី ដែលជាផែនការលោកដាក់ឈ្មោះថា «ទិវារំដោះអាមេរិក» ហើយក្នុងនោះប្រទេស កម្ពុជា ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដែលអាមេរិក យកពន្ធច្រើនបំផុត។

លោក ត្រាំ បង្ហាញបញ្ជីឈ្មោះប្រទេសដែលត្រូវយកពន្ធ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការប្រកាសរបស់លោកត្រាំ, ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ពន្ធគយលើប្រទេសទាំងអស់ដោយផ្អែកលើគោលការណ៍នៃសមភាព។ លោកអះអាងថា វាជាថ្ងៃឯករាជ្យភាពសេដ្ឋកិច្ចសម្រាប់សហរដ្ឋអាមេរិក ឈានទៅរកភាពជោគជ័យ។

ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់ អាមេរិកបញ្ជាក់ថា មានដៃគូពាណិជ្ជកម្មចំនួន៨ ដែលខ្លួននឹងយកពន្ធគយច្រើនជាងគេ ព្រោះចាត់ទុកថា ដៃគូទាំងនោះជា «អ្នកបំពានធ្ងន់ធ្ងរ» ធ្វើឲ្យខូចដល់គោលដៅសេដ្ឋកិច្ចអាមេរិក។

លោក ត្រាំ បង្ហាញបញ្ជាប្រតិបត្តិ (រូបថត៖ Reuters)

ដៃគូពាណិជ្ជកម្មសំខាន់ៗដែលត្រូវទទួលអត្រាពន្ធគយពិសេសទាំងនេះរួមមាន៖

  • កម្ពុជា៖ ៤៩%
  • វៀតណាម៖ ៤៦%
  • ថៃ៖ ៣៦%
  • ចិន៖ ៣៤%
  • តៃវ៉ាន់៖ ៣២%
  • អាហ្វ្រិកខាងត្បូង៖ ៣០%
  • ជប៉ុន៖ ២៤%
  • សហភាពអឺរ៉ុប៖ ២០%

ក្រៅពីនេះ ប្រទេសដែលអាមេរិកនឹងយកពន្ធគយមូលដ្ឋាន ១០% ហើយនឹងចូលជាធរមាននៅថ្ងៃទី ៥ ខែមេសារួមមាន៖

  • ចក្រភពអង់គ្លេស
  • សិង្ហបុរី
  • ប្រេស៊ីល
  • អូស្ត្រាលី
  • នូវែលសេឡង់
  • ទួរគី
  • កូឡុំប៊ី
  • អាហ្សង់ទីន
  • អែលសាល់វ៉ាឌ័រ
  • អារ៉ាប់រួម
  • អារ៉ាប៊ីសាអូឌីត

ជុំវិញវិធានការថ្មីនេះដែរ ក្រុមអ្នកវិភាគជាសកលបានបង្ហាញក្តីបារម្ភថា សង្គ្រាមពាណិជ្ជកម្មដ៏ធំសម្បើមអាចនឹងផ្ទុះឡើងក្នុងពេលដ៏ខ្លីខាងមុខ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

អភិបាល​ខណ្ឌឬស្សីកែវ​ ឧបត្ថម្ភ​ថវិកា​ជួសជុលផ្ទះពលរដ្ឋ​ ដែល​លិចទឹក​​ហូរ​ចេញ​ពី​ដេប៉ូខ្សាច់

ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈអភិបាល​រាជធានី នឹង​ចុះសួរ​សុខ​ទុក្ខទាហាន ឈរ​ជើងការពារ ប្រាសាទព្រះវិហារ និង ខេត្តស្ទឹងត្រែង

ប៊ុត សីហា
ជីវិតកម្សាន្ដ៣ ម៉ោង មុន

Rith Omega ទម្លាយថា ប៊ុត សីហា សម្រេចដើរចេញពីវិថីសិល្បៈជាថ្មី ព្រោះរងសម្ពាធពីការមាក់ងាយពេក

កីឡា៣ ម៉ោង មុន

ពាន​រង្វាន់​ Soccer League​ រួមចំណែក​ពង្រីក​ផ្សព្វផ្សាយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី ឱ្យក្រសួងធម្មការគ្រប់គ្រង អ្នកអួតខ្លួនថាមានបារមី និងយកសាសសនាឆបោកលុយ

Sokha Hotels

ព័ត៌មានពេញនិយម