ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បើកការវាយលុកនៅតំបន់ព្រំដែន រុស្ស៊ី
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី៨ខែមីនាឆ្នាំ២០២៥ នេះជាលើកដំបូងហើយដែលប្រមុខរដ្ឋាភិបាលទីក្រុងកៀវ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រកាសជាសាធារណៈថា កងទ័ពអ៊ុយក្រែន បានបើកការវាយលុកហើយបន្តឈរជើងនៅក្នុងតំបន់ Belgorod នៃព្រំដែនរបស់ប្រទេសរុស្ស៊ី។

ទោះតំបន់នេះធ្លាប់ផ្ទុះការប្រយុទ្ធគ្នារវាងភាគីទាំងពីរជាច្រើនលើកច្រើនសាមកហើយក៏ដោយ តែលោក ហ្សេលេនស្គី មិនដែលបញ្ចេញព័ត៌មានលម្អិតអ្វីឡើយ ទើបតែពេលនេះប៉ុណ្ណោះ ទើបលោកទទួលស្គាល់ជាផ្លូវការថា កងទ័ពអ៊ុយក្រែន បានបើកប្រតិបត្តិការនិងរក្សាវត្តមាននៅទីនោះ។
ដោយទទួលរបាយការណ៍ពីមេទ័ព Oleksandr Syrsky, លោកហ្សេលេនស្គី បញ្ជាក់ក្នុងសន្និសីទកាសែតថា «ជាមួយវត្តមានកងទ័ពនៅទីនោះ យើងកំពុងបើកប្រតិបត្តិការយ៉ាងរលូនប្រកបដោយផ្លែផ្កាលើទឹកដីសត្រូវនៅព្រំដែន ហើយនេះគឺជារឿងដ៏ត្រឹមត្រូវបំផុត។ សង្គ្រាមត្រូវតែវិលទៅកន្លែងដើមវិញ»។

លោកបន្តថា ប្រតិបត្តិការទាំងនេះ គឺមានគោលបំណងការពារតំបន់ព្រំដែនអ៊ុយក្រែនដូចជា Sumy និង Kharkov ពីការវាយលុករបស់រុស្ស៊ី។
កាលពីខែមុន មានសេចក្តីរាយការណ៍ថា កងទ័ពអ៊ុយក្រែនព្យាយាមឆ្លងទន្លេចូលទៅក្នុងតំបន់ Belgorod ប៉ុន្តែត្រូវទាហានរុស្ស៊ី បាញ់ឲ្យរត់បកទៅវិញ។ យ៉ាងណា មិនមានការបញ្ជាក់ជាផ្លូវការឡើយជុំវិញព័ត៌មាននេះ។
សូមជម្រាបថា Belgorod គឺជាតំបន់មួយនៅភាគខាងលិចប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹង អ៊ុយក្រែន។ វាមានផ្ទៃដីប្រហែល ២៧ ១០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រហែល ១.៥៤លាននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


