ព័ត៌មានអន្ដរជាតិ
អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»
នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក អេឡុន ម៉ាសក៍ បានហៅទីប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក Peter Navarro ថា «ល្ងង់» ដែលបង្ហាញពីជម្លោះសាធារណៈកម្រិតខ្ពស់ក្នុងរង្វង់នៃមនុស្សជំនិតរបស់ ត្រាំ ខណៈផ្សារហ៊ុនរបស់ Tesla បង្កើនការធ្លាក់ចុះជុំវិញគោលនយោបាយពន្ធគយបដិការ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

លោក ម៉ាសក៍ ដែលជាមហាសេដ្ឋីពិភពលោក បាននិយាយវាយប្រហារលើលោក Navarro កាលពីចុងសប្តាហ៍កន្លងទៅ ដោយបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «កាន់សញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យ Harvard គឺជារឿងអាក្រក់ មិនមែនជារឿងល្អ នោះទេ»។
ជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារ លោក ម៉ាសក៍ បានសរសេរថា៖ «លោក Navarro ពិតជាមនុស្សល្ងង់ខ្លៅ»។ លោកសរសេរបែបនេះ ក្រោយលោក Navarro ថា Tesla គឺជា «ក្រុមហ៊ុនដំឡើងរថយន្ត» ជាជាងក្រុមហ៊ុនផលិតរថយន្ត។ លោក ម៉ាសក៍ ហៅការលើកឡើងរបស់លោក Navarro មិនពិត ហើយបន្តប្រមាថលោក Navarro ថា «ល្ងង់ជាងឥដ្ឋមួយការ៉ុង» និង «ល្ងង់ក្នុងកម្រិតគ្រោះថ្នាក់ខ្លាំង»។
ការវាយប្រហាររបស់ ម៉ាសក៍ លើលោក Navarro បង្ហាញពីទំនាស់ជាសាធារណៈដ៏ធំបំផុតរវាងមនុស្សក្នុងរង្វង់របស់ ត្រាំ ចាប់តាំងពីប្រធានាធិបតីរូបនេះចូលកាន់តំណែងក្នុងខែមករា ហើយបង្ហាញទៀតថា ពន្ធគយបដិការលើប្រទេស និងតំបន់ទាំង ១៨០ លើពិភពលោក គ្មានការយល់ស្របរួមក្នុងរដ្ឋបាលនេះនោះទេ។

ថ្មីៗនេះ មានសេចក្ដីរាយការណ៍ផងដែរថា លោក ម៉ាសក៍ បានជំទាស់ទៅនឹងវិធានការពន្ធគយបដិការ ដែលលោក Navarro ក៏ដូចជាមន្រ្តីរបស់លោក ត្រាំ ផ្សេងៗទៀត បានជំរុញគាំទ្រ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ២២ ភាគរយ រាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ពោលគឺក្រោយលោក ត្រាំ ប្រកាសពន្ធគយបដិការ និង ៤៥ ភាគរយ ហើយ រាប់តាំងពីដើមឆ្នាំមក។ គិតតែក្នុងឆ្នាំនេះ Tesla បានបាត់បង់តម្លៃជាង ៥៨៥ ប៊ីលានដុល្លារ ដែលបណ្តាលឱ្យមានការខាតបង់ទ្រព្យសម្បត្តិជាង ១៤៣ លានដុល្លារសម្រាប់ ម៉ាសក៍ (យោងតាមសន្ទស្សន៍មហាសេដ្ឋីពិភពលោក Bloomberg គិតត្រឹមថ្ងៃពុធនេះ)។
ទន្ទឹមនឹងការវាយប្រហាររបស់លោក ម៉ាសក៍ ប្អូនប្រុសរបស់លោក លោក Kimbal Musk ដែលជាសហគ្រិន និងសមាជិកក្រុមប្រឹក្សាភិបាល Tesla ក៏បានរិះគន់វិធានការពន្ធគយផងដែរ កាលពីថ្ងៃចន្ទដោយហៅវាថា ជា «ពន្ធអចិន្ត្រៃយ៍លើអតិថិជនអាមេរិក»។
ហើយជាថ្មីម្ដងទៀតនៅថ្ងៃអង្គារ លោកបានបង្ហោះសារនៅលើ X ថា ការប្រឈមមុខដាក់គ្នារវាងចិន-អាមេរិក «មិនមែនជាហ្គេម ដែលគួរលេងដោយសិស្សជាប់និទ្ទេស C ដក ដូចលោក Peter Navarro នោះទេ»។
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


