Connect with us

ព័ត៌មានជាតិ

ចាប់អ្នកដឹកជញ្ជូនគ្រឿងញៀននៅតាកែវ រហូតរកឃើញស្ត្រីម្ចាស់ប្រភពគ្រឿងញៀននៅភ្នំពេញ

បានផុស

នៅ

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវសហការគ្នាបើកប្រតិបត្តការណ៍ ពន្លាតដែនសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យ២នាក់ជាមួយថ្នាំញៀនជិត៦គីឡូក្រាម ដោយម្នាក់ចាប់នៅស្រុកសំរោង ខេត្តតាកែវ និងម្នាក់ទៀតចាប់នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ  បានឱ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះថា កាលពីវេលាម៉ោង ២២និង២០នាទី យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថ សហការជាមួយកងរាជអាវុធហត្ថស្រុកសំរោង បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណីនៅត្រង់ចំណុច ភូមិពេជចង្វារ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចែម គីមស្រ៊ុន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ ដោយដកហូតវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) បានចំនួន១កញ្ចប់ ទម្ងន់ ២៥,៩១ក្រាម ទូរសព្ទចំនួន១គ្រឿង។

លោកមេបញ្ជាការបន្តថា ក្រោយពីស្ដាប់ចម្លើយជនសង្ស័យខាងលើបានសារភាពថាខ្លួនជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីនារីម្នាក់ នៅម្ដុំផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងបានការអនុញ្ញាតពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ បានធ្វើការពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញ ដឹកនាំបញ្ជារួមដោយ លោកវរ:សេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ ស្នងការរងស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងលោកវរ:សេនីយ៍ទោ អ៊ួង វីរ:រត្ន័មុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន អ.ហ.ផ.ទ ដោយបានការអនុញ្ញាតិពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថចុះចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង ច្រឹប ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ជាមួយម្សៅក្រាមពណ៌សថ្លា (ICE) មានទម្ងន់៥៤៧២,៩ក្រាម ម៉ូតូចំនួន១គ្រឿង ម៉ាកឃ្លីកពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ PP-1IR-4377 ភ្នំពេញ និងបន្តទៅឆែកឆេរផ្ទះជួលរបស់ជនសង្ស័យឈ្មោះ ហេង ច្រឹប នៅវេលាម៉ោង១៥ និង៤០នាទីថ្ងៃដដែល បានរកឃើញវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូខេត្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖ មាស វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ២ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ២ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម