ព័ត៌មានអន្ដរជាតិ
អាស៊ានប្រជុំគ្នាពិសេស ដើម្បីដោះស្រាយបញ្ហាពន្ធរបស់អាមេរិក ដោយមិនសងសឹក
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសអាស៊ានទាំង១០ រួមជាមួយនឹងប្រទេសទីម័រខាងកើត បានបើកកិច្ចប្រជុំពិសេសតាមអនឡាញនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រឆ្លើយតបទៅនឹងគោលនយោបាយពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលថា អាស៊ានព្រមគ្នាមិនសងសឹកអាមេរិក។

កិច្ចប្រជុំនេះ មានគោលបំណងរិះរកមធ្យោបាយកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ក៏ដូចជាការដោះស្រាយកង្វល់ជុំវិញខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងប្រតិបត្តិការអាជីវកម្មឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងកសិករក្នុងតំបន់អាស៊ាន។
រដ្ឋមន្ត្រីទាំងអស់ បានយល់ព្រមចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីបង្ហាញពីជំហររបស់អាស៊ានជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយសហរដ្ឋអាមេរិក ដោយស្នើឱ្យមានការសន្ទនាក្នុងន័យស្ថាបនា ដើម្បីកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម និងស្វែងរកដំណោះស្រាយប្រកបដោយតុល្យភាពក្រោមភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-អាមេរិក (STIP)។

ក្របខ័ណ្ឌនេះមានគោលបំណងការពារទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងសន្តិសុខរយៈពេលវែងនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់។ អាស៊ាននឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យសំខាន់ៗ រួមមាន បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) ស្បៀងអាហារ ថាមពលកកើតឡើងវិញ ផលិតកម្មទំនើប យានជំនិះអគ្គិសនី គ្រឿងអេឡិចត្រូនិក សុខាភិបាល ភស្តុភារ និងកសិកម្ម។ កិច្ចខិតខំប្រឹងប្រែងដដែល នឹងបើកឱកាសថ្មីសម្រាប់តំបន់ ខណៈពង្រឹងសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
អាស៊ានក៏បានបញ្ជាក់ដែរថា ខ្លួននឹងមិនសងសឹកអាមេរិកក្នុងវិស័យពាណិជ្ជកម្មនោះទេ ដោយថា «ការប្រាស្រ័យទាក់ទងបើកចំហ និងការសហការគ្នា នឹងមានសារៈសំខាន់ណាស់ក្នុងការធានាឱ្យមានទំនាក់ទំនងប្រកបដោយតុល្យភាព និងនិរន្តរភាព»។ នេះបើតាមសេចក្ដីថ្លែងការណ៍រួម។
គួរគូសបញ្ជាក់ថា កិច្ចប្រជុំពិសេសដដែលធ្វើឡើងក្រោយលោក ត្រាំ កាលពីថ្ងៃពុធបានប្រកាសផ្អាកពន្ធគយបដិការរយៈពេល ៩០ ថ្ងៃ ដោយទម្លាក់វាមកត្រឹមពន្ធមូលដ្ឋាន ១០ ភាគរយ ប៉ុណ្ណេះ ក្នុងអំឡុងពេលផ្អាកនេះ៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


