ជីវិតកម្សាន្ដ
Lisa រងមតិរិះគន់ថា គ្មានទេពកោសល្យ អាងខ្សែធំទើបសម្ដែងរឿងហូលីវូដបាន
មុនពេលកម្រងរឿងភាគ «The White Lotus» វគ្គ៣ របស់ទូរទស្សន៍ HBO ត្រូវបានចាក់ផ្សាយ Lisa បានបង្ហាញខ្លួននៅលើក្របទស្សនាវដ្ដី Vanity Fair ដោយឈរអមជាមួយតារាហូលីវូដល្បីៗជាច្រើនរូប។ នៅពេលនោះ សមាជិកក្រុម BLACKPINK ទទួលបានការរិះគន់ជាច្រើនថា នាងពឹងផ្អែកលើមិត្តប្រុសសេដ្ធីដើម្បីបានទៅដល់កន្លែងល្បីៗប៉ុណ្ណោះ។

ទន្ទឹមគ្នានោះដែរ អ្នកនិពន្ធដ៏ល្បីល្បាញលោក Louis Pisano ដែលបានសហការជាមួយទស្សនាវដ្ដីលំដាប់ពិភពលោក ដូចជា Harper’s Bazaar, Nylon, Elle, Vogue បានចែករំលែករូបថតលើគម្របរបស់ទស្សនាវដ្ដី Vanity Fair ដោយបង្ហាញពីការខកចិត្តរបស់លោកផ្ទាល់ថា «ត្រឹម១០នាទីនៃការផ្សាយ មិនអាចធ្វើឲ្យក្លាយជាតារាហូលីវូដទេ»។
មិនត្រឹមតែលោក Louis ប៉ុណ្ណោះទេ មតិរបស់អ្នកលេងអ៊ីនធឺណិតជាច្រើនបានផ្ទុះឡើងព្រមៗគ្នាថា ការសម្ដែងរបស់តារាស្រីជនជាតិថៃរូបនេះ មិនគួរឲ្យទាក់ភ្នែកសោះ កាលដែលត្រូវបានជ្រើសរើសដោយសារតែភាពល្បីល្បាញក្នុងនាមជាសមាជិកក្រុមចម្រៀងកូរ៉េ BLACKPINK ប៉ុណ្ណោះ។ អាក្រក់ជាងនេះទៅទៀតនោះ មានអ្នករិះគន់តារារ៉េបនិងច្រៀងថែមទៀតថា នាងគ្មានសមត្ថភាព ពិបាកច្រៀង ហើយការសម្ដែងក៏ស្លូត គ្មានរសនិយមធម្មជាតិចេញពីក្នុងខ្លួនទាល់តែសោះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្រោមការបង្ហោះរបស់ Louis Pisano អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិការពារ Lisa ។ ពួកគេបានប្រៀបធៀបរូបនាងជាមួយតារាបរទេសលេចធ្លោជាច្រើនទៀតដូចជា Zendaya និង Anthony Hopkins ។ តួយ៉ាង Zendaya ក៏មានពេលចាក់បញ្ចាំងសរុប ១០ នាទីក្នុងរឿង «Dune» ប៉ុន្តែនៅតែចូលរួមក្នុងដំណើរផ្សព្វផ្សាយភាពយន្ត ព្រោះនាងល្បីអាចទាក់ទាញអ្នកទស្សនាបាន ហើយនោះជាអ្វីដែលផលិតករចង់បាន។ ដោយឡែក លោក Anthony Hopkins ថែមទាំងបានឈ្នះពានរង្វាន់ Oscar ក្នុងរយៈពេលត្រឹម ១៦ នាទីនៃការសម្ដែងរបស់គាត់។

លើសពីនេះដែរ សំខាន់បំផុត Lisa បានជួយបង្កើនចំណាត់ថ្នាក់នៃភាពយន្ត «The White Lotus» វគ្គ៣ បើប្រៀបធៀបទៅនឹងរដូវកាល២ ។ ការវាយតម្លៃសប្តាហ៍ដំបូងនៃរដូវកាលទី១មានតែ ៣ លានទស្សនាប៉ុណ្ណោះ ការវាយតម្លៃរដូវកាលទី២គឺមានចំនួន ៥.៣លាន ហើយការវាយតម្លៃរដូវកាលទី ៣ ដល់ទៅ ១០.២លាន ដោយបង្ហាញអំពីកើនឡើង ៥៧% ហើយនេះគឺជាអ្វីដែលផលិតករភាពយន្តគ្រប់រូបចង់បានបំផុត។
មិនតែប៉ុណ្ណោះ អ្នកដឹកនាំរឿង និងតួសម្តែងរឿង «The White Lotus» ក៏បានលើកសរសើរ Lisa ផងដែរ។ ដំបូងឡើយ អ្នកដឹកនាំរឿងលោក Mike White មិនមានបំណងឲ្យតារាថៃសម្ដែងទេ ដោយសារគាត់បានឮអំពីក្រុម BLACKPINK កូរ៉េ ដែលមានប្រតិកម្មមិនល្អពីទស្សនិកជន ទាក់ទិននឹងឈុតខ្លះៗនៅក្នុងខ្សែភាពយន្ត «The Idol »។
យ៉ាងណាមិញ ជាចុងក្រោយនេះ អ្នកដឹកនាំរឿងបានចែករំលែកបន្ថែមទៀតថា Lisa មិនត្រឹមតែជាតួឯកដ៏ល្បីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកនៃតួសម្តែងដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ សម្រាប់ខ្សែភាពយន្តនៅក្នុងប្រទេសថៃ និងសម្រាប់ក្រុម BLACKPINK ផងដែរ។
នាងមានបុគ្គលិកលក្ខណៈដ៏ល្អ ថ្លៃថ្នូរ ដោយប្រៀបប្រដូចទៅនឹងតារាចម្រៀង Taylor Swift និង Princess Diana ។ ក្រៅពីអ្នកដឹកនាំរឿង Lisa ក៏ទទួលបានការសរសើរច្រើនពីសំណាក់តារារួមគ្នា និងទស្សនិកជន។ នេះអាចបើកអនាគតភ្លឺស្វាង ក្នុងវិស័យសម្ដែងសម្រាប់តារាស្រីដែលកើតក្នុងឆ្នាំ ១៩៩៧បន្ថែមទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកំប្លែងកូរ៉េ Park Na Rae បាត់របស់របរមានតម្លៃខ្ទង់លាន ប៉ូលិសសង្ស័យអ្នកជិតស្និទ្ធ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


