ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ចាប់ផ្តើមផលិតមីស៊ីលរយៈចម្ងាយឆ្ងាយច្រើនគ្រាប់ ទុកវាយបកសត្រូវ
មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់បានចាប់ផ្តើមផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងកំពុងអភិវឌ្ឍលើម៉ូដែលចំនួន ៣ ផ្សេងទៀត ចំពេលមានការដាក់សម្ពាធកើនឡើងពីចិន ។

កម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់កំពុងស្ថិតក្នុងដំណាក់កាលនៃកម្មវិធីទំនើបកម្មដើម្បីផ្តល់នូវការទប់ស្កាត់ដែលមានប្រសិទ្ធិភាពបន្ថែមទៀតរួមទាំងសមត្ថភាពក្នុងការវាយបកទៅវិញនៅមូលដ្ឋានចូលជ្រៅនៅក្នុងប្រទេសចិនក្នុងករណីមានជម្លោះ ។
រដ្ឋមន្រ្តីក្រសួងការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយថា “ការអភិវឌ្ឍសមត្ថភាពមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយគឺជាអាទិភាពមួយ ។ យើងសង្ឃឹមថា វាគឺជាមីស៊ីលរយៈចម្ងាយឆ្ងាយ ត្រង់គោលដៅ និងចល័ត” ។

ចំណែកលោក Leng Chin-hsu នាយករងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung-Shan គ្រប់គ្រងដោយរដ្ឋបាននិយាយថា មីស៊ីលរយៈចម្ងាយឆ្ងាយមួយគ្រាប់បានចូលក្នុងរោងចក្រផលិតរួចហើយជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន ៣ ផ្សេងទៀតក៏កំពុងអភិវឌ្ឍន៍រួមជាមួយគ្នាផងដែរ ។
លោក Leng បាននិយាយថា វាមិនទាន់ច្បាស់លាស់ទេក្នុងការផ្តល់ព័ត៌មានលម្អិតថាតើមីស៊ីលអាចហោះបានឆ្ងាយប៉ុណ្ណានោះ ។

វិទ្យាស្ថានដែលដឹកនាំការអភិវឌ្ឍអាវុធរបស់កោះតៃវ៉ាន់ក្នុងប៉ុន្មានខែថ្មីៗនេះក៏បានធ្វើការសាកល្បងមីស៊ីលជាបន្តបន្ទាប់នៅឆ្នេរភាគអាគ្នេយ៍នៃកោះនេះផងដែរ ។
ទន្ទឹមនោះប្រព័ន្ធផ្សព្វផ្សាយនៅតៃវ៉ាន់បានផ្ដិតយករូបភាពនៃការបាញ់មីស៊ីលនេះ និងសេចក្តីណែនាំទៅកាន់យន្តហោះដើម្បីរក្សាចម្ងាយឲ្យឆ្ងាយពីតំបន់សាកល្បងបាញ់បង្ហោះ ខណៈការធ្វើតេស្តនេះត្រូវបានគេលាក់នៅក្នុងការសម្ងាត់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ អាមេរិក ៖ កោះតៃវ៉ាន់ជាក្ដីបារម្ភធំបំផុតនៅឥណ្ឌូ-ប៉ាស៊ីហ្វិក
ចុចអាន ៖ ចិនព្រមានខ្លាំងៗ៖ ឯករាជ្យភាពរបស់កោះតៃវ៉ាន់មានន័យថា “សង្គ្រាម”
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


