ព័ត៌មានជាតិ
មនុស្សជាង២០ម៉ឺននាក់ដើរលេងកម្សាន្តនៅខេត្តស្វាយរៀងនៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ
មនុស្សជាង២០ម៉ឺននាក់បានទៅដើរលេងកម្សាន្តនៅក្នុងខេត្តស្វាយរៀងនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចំថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។

តាមសេចក្ដីរាយការណ៍ភ្នាក់ងារកម្ពុជាថ្មីនៅខេត្តស្វាយរៀងបានឱ្យដឹងថា ថ្ងៃទី២នៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរណ៍និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុប ២៣៧ ២៥២ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ១ ៧៣៥នាក់។

រាល់ឆ្នាំជនជាតិខ្មែរនិយមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី ១៣ ខែមេសា (យូរៗម្ដង ថ្ងៃទី ១៤ ខែ មេសា) ត្រូវនឹងខែចេត្រ នៃចន្ទគតិ។ ឆ្នាំ២០២៥នេះពិធីបុណ្យចូលឆ្នាំខ្មែរប្រារព្ធទៅនៅថ្ងៃទី១៤ ១៥ និង១៦ខែមេសា។ ពិធី បុណ្យចូលឆ្នាំថ្មីមានអត្ថន័យជ្រាលជ្រៅក្នុងដួចចិត្តខ្មែរដោយមានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រព្យចង្រៃផ្សេងៗ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រឹត្ដអំពើសៅហ្មង មិនគប្បី។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យអស់កង្វល់ ហើយឲ្យមានសិរីសួស្ដី មានសិរីសូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មីនេះ៕

រាយការណ៍បន្ថែមដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


