ព័ត៌មានអន្ដរជាតិ
ហេសបូឡា បដិសេធមិនទម្លាក់អាវុធ បើអ៊ីស្រាអែលនៅតែមានវត្តមានក្នុងប្រទេសលីបង់
មេដឹកនាំហេសបូឡា លោក Naim Qassem បានប្រកាសថា ក្រុមសកម្មប្រយុទ្ធរបស់លោកនឹងមិនទម្លាក់អាវុធចុះឡើយ ដរាបណាកងកម្លាំងអ៊ីស្រាអែលនៅតែឈរជើងនៅភាគខាងត្បូងប្រទេសលីបង់ និងបន្តការវាយប្រហារតាមអាកាសដែលរំលោភលើដែនអាកាសលីបង់។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងកាលពីថ្ងៃទី១៨ខែមេសាបើទោះជាមានបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់ជម្លោះរយៈពេល១៤ខែរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលក៏ដោយ។
បទឈប់បាញ់ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ តម្រូវឲ្យអ៊ីស្រាអែលដកកងទ័ពរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ និងឲ្យក្រុមហេសបូឡាដកថយចេញពីភាគខាងជើងនៃទន្លេ Litani។ ទោះជាយ៉ាងណា អ៊ីស្រាអែលបានរក្សាជំហរក្នុងទីតាំងយុទ្ធសាស្ត្រចំនួន៥ ដែលលីបង់ចាត់ទុកថាជាការរំលោភលើកិច្ចព្រមព្រៀង។
លោក Qassem បានសង្កត់ធ្ងន់ថា ការពិភាក្សាអំពីយុទ្ធសាស្ត្រការពារជាតិ គឺជារឿងឥតប្រយោជន៍ ខណៈដែលវត្តមានយោធាអ៊ីស្រាអែលនៅតែបន្ត។ លោកបានបញ្ជាក់ថា ឃ្លាំងអាវុធរបស់ក្រុមហេសបូឡា គឺសំខាន់សម្រាប់សេរីភាព និងការរស់រានមានជីវិតរបស់ប្រទេសលីបង់។
ជម្លោះដែលបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហេសបូឡាក្រោយការផ្ទុះឡើងនៃសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានបណ្តាលឲ្យមនុស្សស្លាប់ជាង ៤ ០០០នាក់នៅលីបង់ និងការខូចខាតប្រមាណ ១១ពាន់លានដុល្លារ។
ថ្វីត្បិតមានបទឈប់បាញ់ ភាពតានតឹងនៅតែមានកម្រិតខ្ពស់។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបន្តសំដៅទៅលើទីតាំងរបស់ក្រុមហេសបូឡា ដែលនាំឲ្យជនស៊ីវិលបាត់បង់ជីវិត និងត្រូវជម្លៀសខ្លួន។ អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភចំពោះប្រតិបត្តិការទាំងនេះ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការស៊ើបអង្កេតឲ្យបានហ្មត់ចត់លើសកម្មភាពយោធាដែលបណ្តាលឲ្យមានជនស៊ីវិលស្លាប់។
ហេសបូឡា អះអាងថា អាវុធរបស់ខ្លួន គឺជាការការពារប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល ហើយបដិសេធរាល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការរំសាយអាវុធ។
ក្រុមនេះទទូចលើសិទ្ធិរបស់ខ្លួនក្នុងការសងសឹក ដោយលើកហេតុផលថា កិច្ចចរចាគួរតែផ្តោតលើការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល និងរក្សាអធិបតេយ្យភាពលីបង់៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង