ព័ត៌មានជាតិ
មេទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ជួបជជែកពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយោធា
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានជួបប្រជុំជាមួយសមភាគីកម្ពុជា ដើម្បីជជែកគ្នាពីការពង្រឹងពង្រីកបន្ថែមទៀតនូវសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។

កិច្ចប្រជុំទ្វេភាគីនេះ បានធ្វើឡើងក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយឧត្តមសេនីយ៍ តាន់ស្រី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ (Tan Sri Dato’ Wira Muhammad Hafizuddeain Bin Jantan) មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ជំនួបដែលរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក រាជធានីភ្នំពេញ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ បានផ្ដោតការពិភាក្សាស៊ីជម្រៅពាក់ព័ន្ធទៅនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី។

ក្រៅពីជំនួបទ្វេភាគីនេះ នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ក៏គ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


