កីឡា
ក្រៅពីបរទេស៤រូប វិសាខា នាំយក ម៉េងឡាយ, ម៉េងហួង បន្ថែមត្រៀមការពារជើងឯកនៅតៃវ៉ាន់
ក្លិបបាល់ទះវិសាខា បាននាំចូលកីឡាករថ្មីដល់ទៅ ៦ នាក់ មានទាំងបរទេស និងខ្មែរ ដើម្បីត្រៀមការពារជើងឯកឆ្នាំចាស់ Win Streak Volleyball Invitational (WSVI) 2025 នៅតៃវ៉ាន់។

កាលពីពេលថ្មីៗនេះ ក្លិបបាល់ទះវិសាខា បានប្រកាសជាផ្លូវការអំពីការនាំចូលកីឡាករបរទេសចំណូលថ្មី ៤ រូប ដែលក្នុងនោះមានកីឡាករសញ្ជាតិ បារាំង ៣ នាក់ ដូចជា Titouan Hall é តួនាទីជាអ្នកវាយផ្តាច់, Fran çois Rebeyrol តួនាទីជាអ្នកវាយផ្តាច់ដូចគ្នា និង Thomas Gill តួនាទីជាអ្នកប៉ះសេ។ ចំណែក ១ រូបគេទៀត គឺជាកីឡាករជនជាតិ អាល្លឺម៉ង់ មានឈ្មោះ Sebastian R ösler តួនាទីជាអ្នកការពារ ឬអ្នកបាំងបាល់។

កីឡាករ បារាំង Fran çois Rebeyrol និង Thomas Gill ធ្លាប់មកចូលរួមជាមួយក្រុមបាល់ទះ វិសាខា កាលពីឆ្នាំ ២០២៤ ម្តងហើយ ដែលកាលនោះលេងក្នុងពាន WSVI នេះដូចគ្នា។ ដោយឡែក Titouan Hall é និង Sebastian R ösler គឺជាកីឡាករថ្មីតែម្តង ដែលទើបមកចូលរួមជាមួយ វិសាខា លើកដំបូង។

ក្រៅពីកីឡាករបរទេសទាំង ៤ ខាងលើ វិសាខា ក៏បានខ្ចីជើងកីឡាករអ្នកវាយផ្តាច់ដ៏មានទេពកោសល្យរបស់ កម្ពុជា ២ រូបទៀតផងដែរ គឺ មឿន ម៉េងឡាយ និង ធី ម៉េងហួង ពីក្រុមបាល់ទះក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ក្រុមបាល់ទះ វិសាខា នឹងត្រូវប្រកួតវគ្គសន្សំពិន្ទុក្នុងពូលចំនួន ៣ ប្រកួត ដោយប្រកួតទី ១ ជួបជាមួយក្រុម MBSA Pelican របស់ ម៉ាឡេស៊ី នៅថ្ងៃទី ៣០ ខែ មេសា, ប្រកួតទី ២ ត្រូវជួបជាមួយក្រុមតៃវ៉ាន់ Men’s Volleyball Team for FISU នៅថ្ងៃទី ១ ខែ ឧសភា និងប្រកួតទី ៣ Cheonan Hyundai Capital Sky Walkers របស់ កូរ៉េខាងត្បូង នៅថ្ងៃទី ២ ខែ ឧសភា៕


អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


