ព័ត៌មានអន្ដរជាតិ
មនុស្ស២៣៦នាក់រងរបួសក្នុងគ្រោះរញ្ជួយដី ៦.២ រ៉ិចទ័រវាយប្រហារទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី
គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីនៅដើមបូព៌ា បានធ្វើឱ្យអគារនានារង្កើញ័រ និងធ្វើឱ្យប្រជាជនមានការភ័យស្លន់ស្លោយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់់ងារព័ត៌មាន AP នៅថ្ងៃទី២៤ខែមេសានេះ។

បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់របស់ប្រទេសតួកគី (AFAD) គ្រោះរញ្ជួយដីនេះបានកើតឡើងនៅសមុទ្រ Marmara ជិតទីក្រុង Silivri ដែលមានចម្ងាយប្រហែល៧០គីឡូម៉ែត្រ ទៅភាគខាងលិចនៃទីក្រុងអ៊ីស្តង់ប៊ុលនៅម៉ោង១២:៤៩ថ្ងៃត្រង់ កាលពីថ្ងៃពុធ។
បើតាមអាជ្ញាធរក្រុងអ៊ីស្តង់ប៊ុល មិនមានអ្នកបាត់បង់អាយុជីវិតនោះទេ ប៉ុន្តែមនុស្ស ២៣៦ នាក់បានរងរបួស បន្ទាប់ពី លោតពីកម្ពស់ខ្ពស់ៗនៃអគានានា ដោយសារភ័យស្លន់ស្លោ។ ក្នុងនោះមនុស្ស១៧៣នាក់រងរបួសក្នុងទីក្រុងអ៊ីស្តង់ប៊ុល ខណៈផ្សេងទៀតនៅក្នុងខេត្តជុំវិញទីក្រុង។ អាជ្ញាធរបានបន្ថែមថា មិនមានអគារលំនៅដ្ឋានណាមួយត្រូវបានខូចខាតនោះទេ ប៉ុន្តែមានអគារដែលគេបោះបង់ចោលមួយបានដួលរលំ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Ali Yerlikaya ក៏បានឲ្យដឹងដែរថារញ្ជួយដីនេះមានរយៈពេលសរុប១៣ វិនាទីក្នុងជម្រៅ ៧ គីឡូម៉ែត្រ និងមានរញ្ជួយចំនួន ៥១ បន្តបន្ទាប់ទៀតរហូតមកដល់ពេលនេះដែលកម្រិតខ្ពស់បំផុតគឺ ៥.៩ រ៉ិចទ័រ។

គួរបញ្ជាក់ថាប្រទេសតួកគីគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានសកម្មភាពរញ្ជួយខ្លាំងបំផុតនៅក្នុងពិភពលោក ខណៈការរញ្ជួយចុងក្រោយនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលគឺនៅពាក់កណ្តាលខែវិច្ឆិកា បានបង្កឱ្យមានការភ័យស្លន់ស្លោមួយរយៈពេលខ្លី ប៉ុន្តែមិនមានការខូចខាត ឬរបួសនោះទេ។
ចំពោះការរញ្ជួយដីដ៏សាហាវរបស់ប្រទេសនេះគឺ កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កម្រិត ៧.៨ រ៉ិចទ័រ និងការរញ្ជួយដ៏ខ្លាំងលើកទីពីរបានកើតឡើងប៉ុន្មានម៉ោងក្រោយមក បានបំផ្លាញ ឬខូចខាតអគាររាប់សែនខ្នងនៅក្នុងខេត្តចំនួន ១១ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសតួកគី ដែលបណ្តាលឱ្យមនុស្សជាង ៥៣០០០ នាក់បានស្លាប់។ ចំណែកប្រទេសជិតខាងស៊ីរី ក៏មានមនុស្ស៦០០០នាក់បានស្លាប់ផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


