ព័ត៌មានអន្ដរជាតិ
តម្លៃកាហ្វេវៀតណាមកើនឡើង ចំពេលផលិតផលធ្លាក់ចុះ
តម្លៃកាហ្វេវៀតណាមនៅតំបន់ខ្ពង់រាបភាគកណ្ដាល បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់គិតត្រឹមថ្ងៃទី ២៥ មេសា នៅពេលដែលទិន្នផលផលិតកម្មធ្លាក់ចុះ ជំរុញដោយបញ្ហាប្រឈមផ្សេងៗរួមទាំងការធ្លាក់ចុះនៃទិន្នផលកាហ្វេ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

កាហ្វេក្នុងតំបន់ដដែល ត្រូវបានលក់នៅតម្លៃ ១៣០ ០០០ – ១៣០ ៥០០ ដុង/គីឡូក្រាម (ជិត ៥ ដុល្លារ)។
ការឡើងថ្លៃនេះ កើតឡើងចំពេលដែលឧស្សាហកម្មកាហ្វេវៀតណាម កំពុងប្រឈមមុខនឹងសម្ពាធជាច្រើនពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ បញ្ហាប្រឈមសំខាន់មួយក្នុងចំណោមនោះ គឺការដាក់ចេញនូវបទប្បញ្ញត្តិប្រឆាំងការកាប់បំផ្លាញព្រៃឈើថ្មីរបស់សហភាពអឺរ៉ុប (EUDR) ដែលមានផលប៉ះពាល់យ៉ាងខ្លាំង សម្រាប់ការនាំចេញកាហ្វេ ជាពិសេសសម្រាប់ប្រទេសដូចជាវៀតណាម។
វៀតណាម ដែលពឹងផ្អែកខ្លាំងលើកសិករខ្នាតតូចសម្រាប់ផលិតកម្មកាហ្វេ កំពុងជួបការលំបាកកាន់តែខ្លាំងឡើងៗ ក្នុងការបំពេញតម្រូវការតឹងរ៉ឹងដែលកំណត់ដោយ EUDR។ បទប្បញ្ញត្តិទាំងនេះ រួមជាមួយនឹងការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ និងតម្រូវការតាមដាន បានដាក់សម្ពាធយ៉ាងខ្លាំងលើឧស្សាហកម្មកាហ្វេរបស់ប្រទេស ឱ្យអនុលោមតាមស្តង់ដារបរិស្ថាន និងផលិតកម្មខ្ពស់ជាងនេះ។

លើសពីនេះ ទិន្នផលកាហ្វេរបស់វៀតណាមបានរងផលប៉ះពាល់មួយតង់ទៀត ដោយលក្ខខណ្ឌអាកាសធាតុមិនល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលនាំឱ្យមានការធ្លាក់ចុះនៃទិន្នផល។ តំបន់ដាំកាហ្វេជាច្រើន ក៏ត្រូវបានបំប្លែងទៅជាដំណាំផ្សេងទៀត ឬជាទីក្រុង ដែលកាត់បន្ថយការផ្គត់ផ្គង់ដែលមាន។
ជាធម្មតា កាហ្វេអាចរក្សាទុកក្នុងឃ្លាំងក្នុងចន្លោះពី ២ ទៅ ៣ ឆ្នាំ ដោយមិនបាត់បង់គុណភាពឡើយ។ យ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃទិន្នផលដោយសារបញ្ហាប្រឈមបច្ចុប្បន្ន កំពុងរួមចំណែកដល់កំណើនតម្លៃកាហ្វេ។ នៅលើទីផ្សារពិភពលោក តម្លៃកាហ្វេ Robusta មាននិន្នាការកើនឡើងនៅលើផ្សារហ៊ុនទីក្រុងឡុងដ៍ ដោយតម្លៃកើនឡើងចន្លោះពី ៥៨-៧៨ ដុល្លារ ដល់ចន្លោះពី ៥ ១៥០-៥ ៤១១ ដុល្លារ/តោន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


