សន្តិសុខសង្គម
សាលាដំបូងខេត្តមណ្ឌលគិរី ចោទប្រកាន់ក្មេងទំនើង៣នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ តុលាការខេត្តមណ្ឌលគិរីបានធ្វើការចោទប្រកាន់ក្មេងទំនើងនាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា ដែលមានស្ថានទម្ងន់ទោស ដោយក្រុមជនសង្ស័យព្យាយាមប្រើប្រាស់ហិង្សាប្រដាប់ដោយកាំបិតផ្គាក់។

បើតាមសេចក្តីប្រកាសព័តមានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ស្តីពី «ការចោទប្រកានក្រុមក្មេងទំនើងករណីធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ពីបទល្មើសព្រហ្មទណ្ឌដែលមានចែងនូវបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤១១ កថាខណ្ឌទី១ នៃក្រមព្រហ្មទណ្ឌ។ ជនសង្ស័យ៣នាក់ មានឈ្មោះ យ៉ាន សម្រស់ , ឈ្មោះ កាំង កាន និងឈ្មោះ នីន ឌីណា ដែលបានបង្កហិង្សានៅចណុចផ្ទះជនរងគ្រោះ ដែលស្ថិតក្នុងភូមិពូរ៉ាដែតឃុំស្រែអំពូមស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។
បើតាមសេចក្តីប្រកាសព័តមានរបស់អយ្យការសាលាដំបូងក្នុងអំឡុងឆ្នាំ២០២៤ ក្រុមក្មេងទំនើងមានគ្នា៣នាក់ នោះ មានទំនាស់ជាមួយជនរងគ្រោះរឿងបញ្ឆេះម៉ូតូរោទ៍សម្លេងខ្លាំងៗ និងទំនាស់រឿងសង្សា។ក្រោយមករហូតដល់ថ្ងៃទី២១ខែមេសាឆ្នាំ២០២៥ ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រដាប់ដោយកាំបិតផ្គាក់ចំនួនមួយ និងម៉ូតូចំនួនមួយគ្រឿងសំដៅទៅកន្លែងស្នាក់នៅរបស់ជនរងគ្រោះត្រង់ចំណុច(អន្តេវាសិកដ្ឋាននៃអនុវិទ្យាល័យអូរផ្លាយ) ស្ថិតក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី នៅពេលដែលទៅដល់មិនជួបជនរងគ្រោះ ស្រាប់តែក្រុមក្មេងទំនើងទាំងនោះបានយកកាំបិតទៅកាប់បំផ្លាញទ្វារបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ។ រហូតដល់ថ្ងៃទី២៤ ខែមេសា ជនសង្ស័យខាងលើត្រូវបានកម្លាំងរបស់នគរបាលរដ្ឋបាលស្រែអំពូមធ្វើការ ឃាត់ខ្លួន ដើម្បីចាត់ការ តាមនីតិវិធីច្បាប់។
ក្រោយពីពិនិត្យសំណុំរឿងវត្ថុតាងនិងស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរលើឈ្មោះ យ៉ាន់ សម្រស់ ភេទប្រុសអាយុ២០ឆ្នាំ ឈ្មោះ កាំងកាន ភេទប្រុសអាយុ១៨ឆ្នាំ និងឈ្មោះ នីម ឌីណា ភេទប្រុសអាយុ១៧ឆ្នាំ ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា៤១១ កថាខណ្ឌទី១ នៃក្រមព្រហ្មទណ្ឌ៕
អត្ថបទ៖រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


