ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងបន្តកើនឡើង ក្រោមសញ្ញានៃការថមថយកម្ដៅសង្រ្គាមពាណិជ្ជកម្ម
តម្លៃប្រេងអន្តរជាតិ បានកើនឡើងសម្រាប់ការជួញដូរលើទីផ្សារនៅអាស៊ីនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីប្រទេសចិនបាននិយាយថា ខ្លួនបើកចំហទ្វារសម្រាប់កិច្ចចរចាពន្ធជាមួយសហរដ្ឋអាមេរិក ដែលជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៣៨ សេន ឬ ០,៦ ភាគរយ ដល់ ៦២,៥១ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងម៉ោង ៩ កន្លះព្រឹកថ្ងៃសុក្រនេះ ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ៣៨ សេន ឬ ០,៦ ភាគរយ ដល់ ៥៩,៦២ ដុល្លារ/បារ៉ែល។ តម្លៃប្រេងទាំង២ បានកើនឡើងជាង ២ ភាគរយ ពេលបញ្ចប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍។
នៅថ្ងៃសុក្រនេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ថ្មីៗនេះសហរដ្ឋអាមេរិកទាក់ទងទៅខ្លួនដើម្បីស្វែងរកការចរចាគ្នា អំពីបញ្ហាពន្ធ។ កន្លងមក តម្លៃប្រេងបានធ្លាក់ចុះ ដោយសារតែការព្រួយបារម្ភស្ដីពីភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មដែលអាចបង្កវិបត្តិសេដ្ឋកិច្ចសកល ហើយបន្ថយតម្រូវការប្រេង និងលទ្ធភាពដែលអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC +) បង្កើនផលិតកម្មប្រេងរបស់ខ្លួន។

យ៉ាងណាមិញ សញ្ញានៃការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក បានជំរុញលើកំណើនតម្លៃប្រេងឆៅសម្រាប់ការជួយដូរថ្ងៃសុក្រនេះ។
ជាមួយគ្នានោះ តម្លៃប្រេងកើនឡើងក៏រួមចំណែកដោយការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ទណ្ឌកម្មលើប្រទេស ឬបុគ្គលដែលទិញប្រេងពីអ៊ីរ៉ង់ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


