Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី​៖ គ្មានការធានាសុវត្ថិភាព​ដល់​​ប្រតិភូបរទេស​​ចូលរួម​ក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃជ័យជម្នះ​រុស្ស៊ីទេ​

បានផុស

នៅ

សារ​ព័ត៌មាន Interfax Ukraine បានរាយការណ៍នៅថ្ងៃទី៣ខែឧសភា ឲ្យ​ដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនមិនអាចធានាសុវត្ថិភាពរបស់មន្ត្រីបរទេសដែលគ្រោងនឹងចូលរួមក្បួនដង្ហែរទិវាជ័យជំនះរបស់រុស្ស៊ីនៅទីក្រុងមូស្គូនៅថ្ងៃទី៩ខែឧសភា ដោយព្រមានថាឧប្បត្តិហេតុណាមួយនៅលើ​ទឹកដី​រុស្ស៊ី​ស្ថិតក្រោមការគ្រប់គ្រងរបស់វិមានក្រឹមឡាំងតែប៉ុណ្ណោះ។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គីប្រជុំជាមួយមេទ័ព​។ FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រធានាធិបតី​​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានស្នើ​​​បទឈប់បាញ់​រយៈពេល​៣ថ្ងៃ​នៅថ្ងៃ​ដែល​​រុស្ស៊ី​គ្រោង​រៀបចំ​​​ធ្វើព្យុហយាត្រា​យោធា​​ទ្រង់ទ្រាយ​ធំ​ចំ​​ទិវា​​ជ័យជម្នះ​​​៩​ឧសភា​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ប៉ុន្តែ​ភាគីអ៊ុយក្រែន​បាន​បដិសេធ​​ការ​ដាក់​ចេញ​​បទឈប់បាញ់​​រយៈពេល​៣ថ្ងៃ​​ជាឯកតោភាគី​របស់ភាគី​រុស្ស៊ី។

យោ​ងសេចក្តីរាយការណ៍​នោះ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បាននិយាយក្នុងអំឡុងសន្និសីទកាសែតជាមួយអ្នកកាសែតថា៖​«ជំហររបស់យើងគឺសាមញ្ញណាស់សម្រាប់ប្រទេសទាំងអស់ដែលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី៩ខែឧសភា៖ យើងមិនអាចទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ីបានទេ។ ពួកគេទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នក។ យើងនឹងមិនផ្តល់ការធានាណាមួយឡើយ ពីព្រោះយើងមិនដឹងថា តើរុស្ស៊ីអាចធ្វើអ្វីនៅថ្ងៃទាំងនោះ»។

​កា​រព្រមាន​​របស់​ភាគី​​​អ៊ុយក្រែន​ កើត​ឡើង​​នៅ​ក្រោយ​ពេលដែល​ភ្នាក់ងារស៊ើបការណ៍​បរទេសរបស់អ៊ុយក្រែន (SZRU) ​និង​ភ្នាក់ងារ​សន្តិសុខអ៊ុយក្រែន (SBU) ត្រូវ​បានរាយការណ៍ថា បាន​សម្លាប់​​យោធាជាន់ខ្ពស់​រុស្ស៊ី គឺ​ឧត្តមសេនីយទោ Yaroslav Moskalik អនុប្រធាននាយកដ្ឋានប្រតិបត្តិការសំខាន់នៃកងទ័ពរុស្ស៊ី​ ក្នុងការ​បំផ្ទុះ​​រថយន្តនៅក្នុងទីធ្លានៃអគារលំនៅដ្ឋានមួយក្នុងទីក្រុង Balashikha តំបន់មូស្គូកាលពីថ្ងៃទី២៥​ខែមេសា។

ការបំផ្ទុះ​រថយន្ត​សម្លាប់​ឧត្តមសេនីយទោរុស្ស៊ី លោក​ Yaroslav Moskalik។ Ostorozhno Moskva /Telegram channel

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជនជាតិរុស្សីដែលមានឋានៈខ្ពស់ពីរនាក់ដែលមានទំនាក់ទំនងនឹងសង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែនត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការបំផ្ទុះរថយន្ត។

​ប៉ុន្តែ​សម្រាប់​ហេតុការណ៍ណាមួយ​ដែល​កើត​នៅលើ​ទឹកដី​នៅ​ប្រទេសរុស្ស៊ី​នៅ​ថ្ងៃ​ហែរក្បួន​ព្យុហយាត្រា​កង​ទ័ព​នៅថ្ងៃជ័យជម្នះនោះ​ ​អ៊ុយក្រែនចាត់ទុកថា​ រុស្ស៊ី​ជា​អ្នក​បង្កហេតុ​ដើម្បីទម្លាក់​កំហុស​មក​លើ​ភាគី​អ៊ុយក្រែនទៅវិញ។

​យោ​ងសារ​ព័ត៌មាន Kyiv Independent របស់​អ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាន​ព្រមាន​ថា រុស្ស៊ី​អាច​រៀបចំ​ការ​បង្កហេតុ រួម​មាន «ការ​ដុត​អាវុធ ការ​បំផ្ទុះ ឬ​សកម្មភាព​ផ្សេង​ទៀត» ហើយ​បន្ទាប់​មក​ព្យាយាម​បន្ទោស​អ៊ុយក្រែន។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុង​កៀវ​បាន​ណែនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​តាម​នោះ​។

រដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានអញ្ជើញមេដឹកនាំបរទេសជាច្រើន ដើម្បីចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី៨០​នៃជ័យជម្នះ​របស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់។ ក្នុង​ចំណោម​គណៈប្រតិភូកត្តិយស​ដែល​បាន​អញ្ជើញ​មាន​មេដឹកនាំ​មក​ពី​សមាជិក​សហភាព​អឺរ៉ុប​ គឺ​ប្រទេស​ស្លូវ៉ាគី បេក្ខភាព​សហភាព​អឺរ៉ុប ស៊ែប៊ី ព្រម​ទាំង​ចិន ឥណ្ឌា និង​ប្រេស៊ីល ផងដែរ​។​

​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏បាន​ច្រាន​ចោល​រួច​ទៅហើយ​​អំពីការ​ប្រកាស​​បទ​ឈប់បាញ់​ឯកតោភាគីរបស់រុស្ស៊ី ហើយ​ភាគីរុស្ស៊ី​វិញ ចាត់​ទុក​ការប្រកាសនោះ​ជាការ​ធ្វើតេស្ត​ចេតនា​​របស់​អ៊ុយក្រែន​ថាតើ​ចង់ចរចា​សន្តិភាព​ពិតប្រាកដ​ដែរទេ៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២៣ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម