សេដ្ឋកិច្ច
ការនាំចេញក្រពើទៅចិនជាផ្លូវការ មិនទាន់បាននៅឡើយ ខណៈក្រពើកំពុងក្រាបពង
លោក គង់ ម៉ី អនុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ ខេត្តសៀមរាប បានឱ្យដឹងថា ការនាំចេញក្រពើទៅចិនជាផ្លូវការ នៅពុំទាន់បាននៅឡើយ ខណៈក្រពើតាមកសិដ្ឋានកំពុងក្រាបពង។ ទីផ្សារចិននឹងផ្តល់ក្តីរំពឹងខ្ពស់សម្រាប់អាជីវកម្មចិញ្ចឹមក្រពើរបស់កម្ពុជាឱ្យមានសន្ទុះឡើងវិញ ដោយសារតែបញ្ហាកង្វះទីផ្សារនាពេលកន្លងមកបានធ្វើឱ្យអ្នកនៅក្នុងវិស័យនេះជួបប្រទះនូវការលំបាកយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ថ្លែងប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី០៥ ខែឧសភា នេះ លោក គង់ ម៉ី បញ្ជាក់ថា «ក្រពើនៅក្នុងសហគមន៍របស់លោកនាពេលបច្ចុប្បន្ននេះ កំពុងតែក្រាបពងច្រើន ដែលនេះជាហេតុដែលមិនអាចនាំចេញក្រពើឆ្ពោះទៅកាន់ទីផ្សារប្រទេសចិន បាននៅឡើយ ដោយទុកឱ្យក្រពើទាំងនេះក្រាបពងអស់សិន ទើបនាំចេញ»។

អនុប្រធានសហគមន៍រូបនេះ បានឱ្យដឹងទៀតថា សព្វថ្ងៃក្រពើក្នុងសហគមន៍របស់លោកមានត្រឹមចន្លោះ ២០កសិដ្ឋាន ទៅ២៥កសិដ្ឋានតែប៉ុណ្ណោះ បើធៀបនឹងប៉ុន្មានឆ្នាំមុនៗ ឃើញថា មុខរបរចិញ្ចឹមក្រពើនេះ មានការថយចុះយ៉ាងខ្លាំង ផងដែរ។
គួរឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ និង១៨ ខែមេសា កន្លងទៅ មានការចុះហត្ថលេខាលើឯកសារពិធីសារចំនួន ៣ សម្រាប់ការនាំចេញផលិតផលកសិកម្មចំនួន ៣ មុខ របស់កម្ពុជាទៅទីផ្សារប្រទេសចិន។

ក្នុងនោះមានពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័កនិងសុខភាព សម្រាប់ការនាំចេញក្រពើដែលបានបង្កាត់ពូជនៅ កសិដ្ឋានពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋប្រជាមានិតចិន ផងដែរ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


