ព័ត៌មានជាតិ
ក្រៅពីរបរតពីដូនតា ជនជាតិដើមទំពួនមួយចំនួន ចាប់ជំនាញជាជាងដែក រកចំណូលបានមិនតិចទេក្នុង១ឆ្នាំៗ
ពីមុន គេធ្លាប់តែដឹង ធ្លាប់លឺថា ជនជាតិភាគតិច មិនថាទំពួន ព្នង ឬជនជាតិដើមដទៃទៀតទេ តែងតែប្រកបរបរធ្វើស្រែចម្ការ និងរបរណាដែលតពីដូនតាមកតែប៉ុណ្ណោះ។ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ លែងដូច្នោះទៀតហើយ ពោល គឺជនជាតិដើមភាគតិចមួយចំនួន ពួកគាត់បានស្វែងរកចំណេះ ជំនាញផ្សេងៗ ដើម្បីអាចរកបានប្រាក់ចំណូលបានងាយស្រួល និងបានច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដូចយ៉ាង ជំនាញជាងដែកជាដើមដែលអាចរកចំណូលបានមិនតិចទេក្នុង១ឆ្នាំៗ។

លោក ម៉ាង សឿន ជនជាតិដើមភាគតិចទំពួន រស់នៅភូមិ កាចូនក្រោម ឃុំ កាចូន ស្រុក វើនសៃ ខេត្តរតនគិរី បានលើកឡើងថា សព្វថ្ងៃនេះ ជនជាតិដើមភាគតិចទំពួន ចាប់ផ្តើមចេះ និងធ្វើរបរ៣ គឺជាងឈើ ជាងដែក និងជាងសំណង។ ក្នុងនោះ ជាងដែកហាក់មានទីផ្សារជាងគេ។ ដូច្នេះហើយ គួបផ្សំនឹងទីផ្សារខ្ពស់ និងការស្រឡាញ់ចូលចិត្តផង លោកក៏សម្រេចចិត្តចាប់យកជំនាញមួយនេះ ហើយបានទៅរៀនជាមួយមិត្តភក្តិក្នុងឆ្នាំ២០១៦ ដោយកាលណោះធ្វើជាកូនជាងរបស់គេជាច្រើនកន្លែង ដោយយកចិត្តទុកដាក់។ បន្ទាប់ពីទៅរៀនសូត្រធ្វើជាកូនជាងរបស់គេអស់ពេល២ទៅ៣ឆ្នាំរួចមក លោកក៏ចេះចាំពីរបៀបធ្វើការងារ ហើយសន្សំប្រាក់បានខ្លះ ទើបឈប់ធ្វើការងារឱ្យគេ មកចាប់អាជីពបើកតូបខ្លួនឯង។ ពីដំបូងឡើយ លោកត្រូវចំណាយប្រាក់ទៅទិញធូប និងប៉ុស្តិ៍ផ្សារម៉ាស៊ីនភ្លើង និងទិញសម្ភារៈសាងសង់កូនតូបនៅមុខផ្ទះរបស់គាត់។

ដោយឡែក ចំពោះការងារជាជាងសំណង និងជាងឈើ ពុំសូវមានអ្នកមករកជួលឱ្យធ្វើច្រើនទេ ហើយលោកក៏មិនសូវចេះស្ទាត់ប៉ុន្មានដែរលើការងារទាំង២នេះ ប៉ុន្តែ បើការងារជាជាងដែកវិញ លោកចេះច្រើន ហើយក៏មានគេមករកជួលលោកឱ្យធ្វើច្រើនផងដែរ។ លោក ម៉ាង សឿន បានអះអាងថា ទីផ្សារជាងដែក ពិតជាមានតម្រូវខ្ពស់ ព្រោះវាអាស្រ័យទៅលើកការតម្រូវការជាក់ស្តែង របស់ប្រជាជនទៅលើការកសាងផ្ទះថ្ម និងទ្វាសម្រាប់លម្អផ្ទះ។ តាមរយៈមុខរបរបែបសាមញ្ញនេះ ក្នុង១ឆ្នាំៗ បន្ទាប់ពីផាត់ថ្លៃចំណាយផ្សេងៗ គឺលោកសល់ប្រាក់ចំណូលប្រមាណ១ ០០០ដុល្លារ៕

ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


