ជីវិតកម្សាន្ដ
ក្រសួងច្រានចោលទាំងស្រុងនូវព័ត៌មានថា ឌីជេ ប៊ូម បានចាក់វ៉ាក់សាំងកូវីដរួចហើយនៅតែស្លាប់
បន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយព័ត៌មាន ដោយពុំមែនជាការពិតតាមរយៈបណ្តាញសង្គម Facebook ជុំវិញការស្លាប់របស់តារាកំប្លែងលោក ឈាន ប៊ុនធឿន ហៅឌីជេ ប៊ូម ដែលបានលើកឡើ ងថាសពឌីជេ ប៊ូម បានចាក់វ៉ាក់សាំងការពារកូវីដ- ១៩រួចហើយនៅតែស្លាប់នោះក្រសួងបានប្រកាសច្រានចោលទាំងស្រុងចំពោះព័ត៌មានអគតិទាំងនេះ។

បើយោងតាមប្រសាសន៍លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការច្រានចោលដោយបញ្ជាក់ថា ការពិតសពនេះមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩នៅ ឡើយទេហើយសូមអំពាវនាវសាធារណជនមេត្តាកុំបន្តចែកចាយព័ត៌មានមិនពិតនេះ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ។

គួររម្លឹកថាលោក ឈាន ប៊ុនធឿន ហៅDJ Boom បានទទួលមរណភាពកាលពីវេលាម៉ោង៧និង៣៥ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ដោយសារជំងឺកូវីដ-១៩។ លោកមានអាយុ៣៨ឆ្នាំស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


