Connect with us

ព័ត៌មានជាតិ

កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះនៃ​កិច្ច​ប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ក្នុង​ខែកក្កដាខាងមុខ

បានផុស

នៅ

រដ្ឋសភា​កម្ពុជានឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ AIPA Caucus ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធាន​ទី​១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃអន្តរសភាអាស៊ាន (AIPA) លោក ជាម យៀប បាន​អញ្ជើញ​ដឹក​នាំកិច្ចប្រជុំ​ផ្សព្វផ្សាយស្តីពីការបង្កើតគណៈកម្មការរៀបចំ និងសមាសភាពគណៈប្រតិភូ សភាកម្ពុជា សម្រាប់ចូលរួមកិច្ចប្រជុំ AIPA Caucus លើកទី១៦ នៅវិមានរដ្ឋសភា កាលពី​ថ្ងៃទី​៩ ខែឧសភា ដោយ​ថ្លែង​ពី​ក្តី​សង្ឃឹម​ក្នុង​ការ​រៀបចំកិច្ច​ប្រជុំ AIPA Caucus ខាងមុខ​នឹង​ទទួលបាន​ជោគជ័យ ដោយ​សារ​កម្ពុជា​មាន​បទ​ពិសោធន៍​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​នានា​របស់​អាយប៉ា​ជាង២០ឆ្នាំមកហើយ​។

ដោយសារតែ កិច្ចប្រជុំ AIPA Caucus លើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅពេលនេះ មានលក្ខណៈពិសេសប្លែកជាងពេលមុនៗ គឺដោយមានបន្ថែមកម្មវិធី AIPA Roadshow និងមានការអញ្ជើញសភាសង្កេតការណ៍មួយចំនួនចូលរួមផងដែរនោះលោក ជាម យៀប ក៏បានណែនាំឱ្យអគ្គលេខាធិការដ្ឋានអាយប៉ាកម្ពុជា ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតនៅក្នុងការបំពេញការងារ ដោយត្រូវធ្វើការទាក់ទងទៅលេខាធិការដ្ឋានអាយប៉ានៅហ្សារការតាជាប្រចាំ ក៏ដូចជាអង្គភាពពាក់ព័ន្ធនៅក្នុងប្រទេស មានដូចជាទីតាំសម្រាប់ការរៀបចំកម្មវិធី AIPA Roadshow នៅសាកលវិទ្យាល័យភ្នំពេញជាដើម ដើម្បីជួយសម្របសម្រួលការងារឱ្យប្រព្រឹត្តទៅ បានដោយរលូនល្អ។

គួរឱ្យ​ដឹង​ផងដែរ​ថាកិច្ចប្រជុំ AIPA Caucus ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីលើកកម្ពស់ការចុះសម្រុងគ្នាផ្នែកច្បាប់ និងការសម្របសម្រួលក្នុងចំណោមសមាជិកអាស៊ាន។ វាជំរុញឱ្យមានការសន្ទនាទៀងទាត់ តាមដានការអនុវត្តដំណោះស្រាយ ហើយចាប់តាំងពីឆ្នាំ២០១៣មក ក៏រួមមានការពិភាក្សាជាក្រុមដែលផ្តោតការយកចិត្តទុកដាក់ដើម្បីបង្កើនប្រសិទ្ធភាពផងដែរ។ AIPA Caucus ឆ្នាំ២០២៤ ត្រូវ​បាន​រៀបចំ​នៅ​រដ្ឋធានដារ៉ូសាឡឹម ប្រទេស​ប្រុយណេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម