ព័ត៌មានអន្ដរជាតិ
រុស្ស៊ីគ្រោងចុះកិច្ចព្រមព្រៀងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅវៀតណាម
សេចក្ដីថ្លែងការណ៍រួមរវាងប្រទេសវៀតណាម និងរុស្ស៊ី បានឱ្យដឹងថា ប្រទេសទាំង២បានព្រមព្រៀងគ្នាដើម្បីពន្លឿនការចរចា និងគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សេចក្ដីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ និងក្រោយទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមលោក To Lam ទៅក្រុងមូស្គូ បាននិយាយយ៉ាងដូច្នេះថា៖ «ការអភិវឌ្ឍរោងចក្រ(ថាមពលនុយក្លេអ៊ែរ)ដោយប្រើបច្ចេកវិទ្យាទំនើប នឹងគោរពយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិសុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្ម និងសម្រាប់ជាប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។
ការព្រមព្រៀងចុងក្រោយនេះ ធ្វើឡើងចំពេលដែលវៀតណាមប្រកាសស្ដារឡើងវិញនូវផែនការសាងសង់រោងចក្រថាមពលនុយក្លអ៊ែររបស់ខ្លួន ដើម្បីសម្រេចបាននូវសន្តិសុខថាមពលជាតិ ដែលជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចកំពុងរីកចម្រើនរបស់ប្រទេស។

បើតាមរ៉យទ័រ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនាពេលកន្លងមកថា រោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់វៀតណាម ដែលមានសមត្ថភាពរួមបញ្ចូលគ្នារហូតដល់ ៦,៤ ជីហ្គាវ៉ាត់ គ្រោងនឹងបើកដំណើរការចន្លោះឆ្នាំ ២០៣០-៣៥។ រដ្ឋាភិបាលបាននិយាយកាលពីដើមឆ្នាំថា ខ្លួននឹងធ្វើការពិភាក្សាជាមួយដៃគូបរទេសអំពីគម្រោងថាមពលនុយក្លេអ៊ែរ រួមមានរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋអាមេរិក។
ក្រៅតែពីគម្រោងនុយក្លអ៊ែរ វៀតណាម និងរុស្ស៊ីក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មប្រេង និងឧស្ម័ន រួមទាំងការផ្តល់ប្រេងឆៅ និងឧស្ម័នធម្មជាតិពង្រាវ (LNG) ដល់ប្រទេសវៀតណាមផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


