សន្តិសុខសង្គម
ពលរដ្ឋក្នុងឃុំនាងតឺត ស្រុកតំបែរ នឹងទទួលបានផ្លូវបេតុងមួយខ្សែនៅពេលខាងមុខ
នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចលទ្ធកម្មដើម្បីបើកសំណើទៅតាមនិតិវិធី។ លទ្ធផលមានការប្រកួតប្រជែងទៅតាមលក្ខណៈទីផ្សារសេរីច្បាស់លាស់ ក្នុងចំណោមអ្នកទទួលការចំនួន១៨ក្រុមហ៊ុន ឃើញមាន៩ក្រុមហ៊ុន មានស្មារតីរួមចំណែកការអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងអាមេក្នុងមូលដ្ឋានឲ្យបានប្រសើរ ហើយ៩ក្រុមហ៊ុនទៀត ក្លាយជាអ្នកសង្កេតការណ៍ ខណៈអ្នកកាសែតចំនួន៨ស្ថាប័ន ដែលបានអញ្ជើញតាមការចាត់តាំងរបស់មន្ទីរព័ត៌មានខេត្ត ដើម្បីចុះតាមដានយកព័ត៌មាននូវដំណើរការកិច្ចលទ្ធកម្ម មូលនិធិឃុំ/សង្កាត់ នោះ។

បញ្ចប់កិច្ចលទ្ធកម្ម ក្រុមហ៊ុន ឈួន ពេជ្រ ដែលបានទទួលសិទ្ធិកសាងផ្លូវបេតុង១ខែ្ស ក្នុងឃុំនាងតឺត មានប្រវែងជាង២០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងកំរាស់១តឹកកន្លះផងដែរ។

លោក ជៀប សារិត អភិបាលរងស្រុកតំបែរ បានថ្លែងថា អ្នកទទួលការម្នាក់មានសិទ្ធិបំពេញសំណើដេញថ្លៃ បានតែ១ប៉ុណ្ណោះក្នុងកិច្ចសន្យា ក្នុងករណីអ្នកទទួលការទាំងឡាយណាមិនគោរព ហើយបំពានល្មើសទៅនឹងលក្ខខណ្ឌខាងលើ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមនិតិវិធីដោយដាក់ក្រុមហ៊ុននោះទៅក្នុងបញ្ជីខ្មៅជារៀងរហូត។

លោក ផាត សាត ជាគណៈកម្មការលទ្ធកម្មនៃឃុំនាងតឺត បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនដេញបានតម្លៃទាបជាងគេ គឺក្រុមហ៊ុន ឈួន ពេជ្រ តម្លៃប៉ាន់ស្មានជាង១១៩លានរៀល ដេញបានតម្លៃជាង ៣៨លានរៀល។ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ក្រុមហ៊ុនដែលដេញបានត្រូវមកចុះកិច្ចសន្យាដើម្បីទទួលបានសិទ្ធិក្នុងការសាងសង់ផ្លូវនេះ។ រឿងតម្លៃដេញទាបខ្ពស់មិនសំខាន់ សំខាន់ធ្វើផ្លូវឲ្យមានគុណភាពជូនពលរដ្ឋអាស្រ័យផលបានយូរអង្វែង យើងចំណេញទាំងអស់គ្នា៕
អត្ថបទ៖ សាន វិឡែម


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


