Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ នឹងប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅថ្ងៃ១៤-១៥ ខែឧសភា

បានផុស

នៅ

កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំទ្វេភាគីស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១៥ នៅខេត្តក្រាប៊ី ប្រទេសថៃចាប់ពី​ថ្ងៃទី​១៤ដល់​ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំ​នេះ​នឹង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ការ​​ប្រឆាំង​គ្រឿងញៀន និង​កិច្ចសហការនាពេល​អនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះភាគីកម្ពុជា​ដឹក​នាំ​ដោយ​អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយកឧត្តមសេនីយ៍ មាស វីរិទ្ធ ខណៈភាគីថៃដឹកនាំដោយអគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃលោក ផានុរ៉ាត់ លូកប៊ូន។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បាន​ឱ្យដឹង​ថាប្រធានបទសំខាន់ៗដែលនឹង​ពិភាក្សា​នោះទាក់ទង​នឹង​ការ​ពង្រឹង​សមត្ថភាព​មន្ត្រីគ្រឿងញៀន វឌ្ឍនភាព​នៃ​ស្ថានភាព​គ្រឿងញៀន និង​ការ​សហប្រតិបត្តិការនាពេលអនាគត ព្រមទាំង​ការ​ពង្រឹង​សមត្ថភាព​វិភាគ​គ្រឿងញៀននិង​សំណុំ​ព័ត៌មាន​គ្រឿងញៀន ការ​ព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ការអប់រំ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងការចែករម្លែកបទពិសោធន៍ពីការទស្សនាភូមិសហគមន៍អនុវត្តកម្មវិធី CBTx ជាដើម។

ការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​រវាង​កម្ពុជា​ថៃត្រូវបានពង្រឹង​ជា​បន្តបន្ទាប់។ កាលពីថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ប្រទេស​ថៃ​បានផ្ដល់​រថយន្ត​២គ្រឿង និង​ឧបករណ៍​ពិនិត្យ​ទឹក​ម៉ូត​ជាច្រើន​សម្រាប់ដល់​កម្ពុជា​ដើម្បីជួយដល់​ប្រតិបត្តិការបោសសម្អាត​គ្រឿង​ញៀន​នៅ​កម្ពុជា​ងផងដែរ។ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា​ លោក​សន្តិបណ្ឌិត នេត សាវឿន បាន​ចាត់ទុក​ថៃដើរតួនាទីយ៉ាងសំខាន់ក្នុងការដល់កម្ពុជា ទាំងការងារជំនាញ ការផ្លាស់ប្ដូរព័ត៌មាន ការងារជំនួយសម្ភារៈបច្ចេកទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២២ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម