ព័ត៌មានជាតិ
មកស្គាល់ទំព័រហ្វេសប៊ុកមួយចំនួន កំពុងសកម្មផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា
បច្ចុប្បន្ន ការរួមចំណែកក្នុងការលើកស្ទួយ និងផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា ហាក់កាន់តែផុសផុលខ្លាំងឡើងជាលំដាប់ ដោយមានការចូលរួមពីគ្រប់ផ្នែកទាំងអស់ មិនថាអ្នកផលិតមាតិកា អ្នកជំនាញលើវិស័យថតរូប ក្រៅពីក្រសួង-មន្ទីរទេសចរណ៍ពាក់ព័ន្ធ។

ពិសេសក្នុងរដូវកាលបៃតងនេះ អ្នកជំនាញថតរូបកំពុងមមារញឹកក្នុងការផ្តិតរូបទេសភាពពីតំបន់នានា ជាមួយនឹងដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់ផងដែរ។ ចំណែកឯអ្នកផលិតមាតិកាមួយចំនួន ក៏កំពុងបន្តស្វែងរកគោលដៅទេសចរណ៍នានា រួមមានទាំងអាហារតំបន់ផងដែរ ដើម្បីផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍។ ដូចនេះ កម្ពុជាថ្មី សូមណែនាំទំព័រហ្វេសប៊ុកផ្សព្វផ្សាយទេសចរណ៍ដ៏ទាក់ទាញមួយចំនួនខាងក្រោមនេះ៖
១. Piak
ជាហ្វេសប៊ុកផេករបស់អ្នកជំនាញថតរូបមួយរូប ដែលមហាជនតែងបានឃើញនូវទិដ្ឋភាពទេសភាពស្អាតៗរបស់លោកត្រូវបានផ្សព្វផ្សាយលើផេកផ្លូវការរបស់ក្រសួងទេសចរណ៍។ ជាច្រើនឆ្នាំលើវិស័យទេសចរណ៍ Piak បានចូលរួមចចែករំលែក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក តាមរយៈវីដេអូទេសភាព និងរូបភាពជាច្រើន។ ជាក់ស្តែង ក្នុងរដូវកាលបៃតងនេះ Piak បានធ្វើមហាជនចាប់អារម្មណ៍នូវទិដ្ឋភាពកម្របានឃើញជាច្រើនលើទឹកដីកម្ពុជា ពិសេសវីដេអូគោលដៅទេសចរណ៍នៃខេត្តមណ្ឌលគិរី។
២. PuSmey ពូស្មី
មិនខុសគ្នាពីអ្នកជំនាញថតរូបខាងលើឡើយ ពូស្មី ត្រូវបានគេស្គាល់តាមរយៈវីដេអូនិងរូបភាពផ្សព្វផ្សាយទេសចរណ៍ជាច្រើន។ ក្នុងគោលដៅលើកស្ទួយវិស័យទេសចរណ៍ លោកបានធ្វើដំណើរផ្សងព្រេងទៅកន្លែងនានា ដើម្បីផ្តិយកទិដ្ឋភាពដ៏ស្រស់ត្រកាល ខណៈថ្មីៗនេះ លោកបានគូរផែនទីគោលដៅទេសចរណ៍នៃខេត្តមណ្ឌលគិរីជូនមន្ទីរទេសចរណ៍ថែមទៀតផង។


៣. តស់ដើរ TOS DŒR
តាមរយៈរូបភាពទេសភាព កន្លែងកម្សាន្ត ម្ចាស់ផេកមួយនេះ ច្រើនផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដែលមានសក្តានុពលលើទឹកដីកម្ពុជា ជាតំបន់ដែលអភិវឌ្ឍន៍ហើយ។

៤. នាម – Neam
ក្នុងរដូវកាលបៃតងនេះ នាម – Neam កំពុងបន្តដំណើរផ្សងព្រេងរបស់ខ្លួនផ្តិតយកទេសភាពស្អាតលើទឹកដីព្រះរាជាណាចក្រកម្ពុជា។

៥. Anuksa-អនុស្សា
ជាហ្វេសប៊ុកផេករបស់អ្នកផលិតមាតិកាមួយរូបឈ្មោះ Sna បង្កើតឡើងក្នុងគោលបំណងចែករំលែក ផ្សព្វផ្សាយតំបន់ទេសចរណ៍ និងកន្លែងកំសាន្តផ្សេងៗ ក្នុងស្រុក និងក្រៅស្រុក តាមរយៈសកម្មភាពដំណើរកម្សាន្ត ក៏ដូចជាការផ្តិតទិដ្ឋភាពពីតំបន់នានា បង្ហាញសាធារណជន។
៦. 𝐂𝐡𝐞𝐜𝐤 𝐢𝐧 – រុករក
មិនខុសពីការផលិតមាតិការបស់ផេកខាងលើប៉ុន្មានទេ រុករក បានរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ មិនថាដំណើរកម្សាន្ត ក៏ដូចជាកន្លែងទទួលទានអាហារពេញនិយមនានានៅកម្ពុជា។

ក្រៅពីនេះ នៅមានផេកហ្វេសប៊ុកមួយប្រមូលផ្តុំដោយក្រុមអ្នកមុជទឹកជំនាញៗ Khmer Dive Group ដែលតែងនាំភ្ញៀវចុះមុជទឹកថតរូបកម្សាន្តក្នុងផ្ទៃសមុទ្រ ក្រៅពីកិច្ចការងារអភិរក្ស៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


