ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ប្ដេជ្ញាចិត្តជំរុញកំណើនទេសចរណ៍ក្នុងខេត្តមណ្ឌលគិរីទ្វេដង ដើម្បីលើកស្ទួយការអភិវឌ្ឍមូលដ្ឋាន
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា «ក្រសួងនិងប្តេជ្ញានាំយកនិងជំរុញកំណើនភ្ញៀវទេសចរ ទៅកាន់ខេត្តមណ្ឌលគិរី ឱ្យកាន់តែកើនឡើងទ្វេដងបន្ថែមដើម្បីជួយអភិវឌ្ឍន៍មូលដ្ឋាននិងបន្តពង្រឹងតាមតំបន់រមណីយដ្ឋានដែលមានស្រាប់ ជាពិសេសទាក់ទាញអ្នកវិយោគលើវិស័យ ទេសចរណ៍ ចូលបណ្ដាក់ទុនអភិវឌ្ឍន៍បន្ថែមទៀតក្នុងខេត្តនេះ»។

រដ្ឋមន្រ្តីបានក្នុងឱកាសអញ្ជើញចូលរួមប្រកាសអនុក្រឹត្យប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលាខេត្តមណ្ឌលគិរី។ ក្នុងឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា វិស័យទេសចរណ៍គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយក៏ជាសេដ្ឋកិច្ចគ្រួសារដ៏សំខាន់ ដោយសារខេត្តមណ្ឌលគិរី មានលក្ខណៈពិសេសខុសពីបណ្តាខេត្តដទៃ ពោលគឺមានអាកាសធាតុត្រជាក់ និងទេសភាពស្រស់ស្អាតស្ទើគ្រប់រដូវកាល ហើយមានរមណីយដ្ឋានធម្មជាតិយ៉ាងច្រើន ដែលជាភាពអំណោយផលល្អដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកាន់ខេត្តមួយនេះ។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា សម្តេចធិបតីបានគាំទ្រយ៉ាងពេញទំហឹងលើយុទ្ឋនាការ រដូវកាលបៃតង ឬ Green season ដែលក្រសួងទេសចរណ៍បានដាក់ចេញសម្រាប់ចលនាទូទាំងប្រទេសកម្ពុជា ក្នុងការជំរុញភាពទាក់ទាញពីទេសចរណ៍ទូទាំងពិភពលោកផងដែរ ។

លើកពីនេះ លោកក៏បានផ្តាំផ្ញើដល់ប្រធានមន្ទីរ ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាននានា ដែលមានតំបន់ទេសចរណ៍ស្រាប់ ដើម្បីបង្កើនប្រសិទ្ឋភាពការងារនិងសម្រេចបាននូវចក្ខុវិស័យរបស់អង្គភាព៕







-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


