Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Ruili ចាប់ផ្តើមហោះហើរឡើងវិញមកកាន់ព្រលានព្រះសីហនុ

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ Ruili របស់ប្រទេសចិនបានចាប់ផ្តើមធ្វើការហោះហើរត្រង់ឡើងវិញមកកាន់អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ បន្ទាប់ពីផ្អាកជើងហោះហើរដោយសារតែ​ការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់ក្រុមហ៊ុន Cambodia Airports ក្រុមហ៊ុនអាកាសចរណ៍នេះបានចាប់ផ្តើមបកការហោះហើរថ្មីប្រចាំសប្តាហ៍ពីទីក្រុងអ៊ូស៊ី ប្រទេសចិន ទៅកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៨ ខែឧសភានវ។

Cambodia Airports បានលើកឡើងថា៖« នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ Ruili នឹងចាប់ផ្តើមដំណើរការជើងហោះហើរថ្មីប្រចាំសប្តាហ៍ពីទីក្រុងអ៊ូស៊ី ប្រទេសចិន ទៅកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា! យើងពិតជារំភើបរីករាយក្នុងការស្វាគមន៍អ្នកដំណើររបស់យើង»។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលថ្លែងមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៩ ខែឧសភាថា ការត្រឡប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ បង្ហាញអំពីការកើនឡើងនៃតម្រូវការរបស់អ្នកដំណើរ។​

លោកបានថ្លែងថា៖«សម្រាប់ក្រុមហ៊ុននេះធ្លាប់ហោះហើរដោយផ្ទាល់មកកាន់ក្រុងកំពង់សោមយើងកាលមុនការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩។ ដូច្នេះការចាប់ផ្តើមហោះហើរត្រង់មកវិញនេះគឺសញ្ញាវិជ្ជមានមួយដែលបង្ហាញអំពីកំណើននៃតម្រូវការរបស់ភ្ញៀវមកពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាយើង ស្របពេលដែលប្រទេសយើងទាំងពីរក៏កំពុងជំរុញភ្ញៀវមកពីប្រទេសចិនឱ្យកាន់តែច្រើនផងដែរ»។

យោងតាម Cambodia Airports ក្រុមហ៊ុនអាកាសចរណ៍ Ruili នឹងធ្វើប្រតិបត្តិការជើងហោះហើរទៀងទាត់ប្រចាំសប្តាហ៍ទៅកាន់ទីក្រុងឆ្នេរសមុទ្ររៀងរាល់ថ្ងៃអាទិត្យ។

 កម្ពុជាបានស្វាគមន៍ភ្ញៀវទេចរអន្តរជាតិជាង​ ១,៨៣ លាននាក់ក្នុងត្រីមាសទី១ កើនឡើង១៦,១%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បង្ហាញអំពីភាពល្អប្រសើរនៃលំហូរទេសចរណ៍ទាំងក្នុងតំបន់ និងសកលលោក ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនៅប្រឈមនឹងស្ថានភាពមិនច្បាស់លាស់ខ្ពស់ក្តី។

​យោងតាមរបាយការណ៍របស់ក្រ​សួងទេចរណ៍ចេញផ្សាយនៅព្រឹកថ្ងៃទី៩ ខែឧសភា​ថា ក្នុងចំនួននៃការមកដល់នៃភ្ញៀវទេចរអន្តរជាតិនេះ​ ភ្ញៀវទេចរមកពីក្នុងតំបន់អាស៊ានមានចំណែកនៃការមកដល់សរុបរហូតដល់ជាង៥៣% ភ្ញៀវទេចរមកពីអឺរ៉ុបមានចំណែក១៥,៥%​ និងផ្សេងៗទៀត។ ក្នុងនោះការមកដល់នៃភ្ញៀវទេសចរចិនសរុបចំនួន ២៨៦ ១៥៦ នាក់ក្នុង​ត្រីមាសទីមួយនៃឆ្នាំ ២០២៥ កើនឡើង ជិត៥១ ភាគរយពី ១៨៩ ៩៦១ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៤ វិនាទី មុន

អ៊ីរ៉ង​បញ្ជាក់​ថា​នឹង​បន្ត​ចម្រាញ់​អ៊ុយរ៉ាញ៉ូម ទោះ​ធ្វើ​កិច្ចព្រមព្រៀង​ក៏​ដោយ

ព័ត៌មានជាតិ៥៨ វិនាទី មុន

ក្រុមហ៊ុនអាកាសចរណ៍ Ruili ចាប់ផ្តើមហោះហើរឡើងវិញមកកាន់ព្រលានព្រះសីហនុ

ព័ត៌មានជាតិ១១ នាទីutes មុន

តស់បរិច្ចាគទាំងអស់គ្នា ដើម្បីកុមារកម្ពុជា! យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» នឹងត្រឡប់មកវិញនៅខែក្រោយ

ព័ត៌មានជាតិ១៤ នាទីutes មុន

រំលឹកដល់របបប៉ុលពត នាយករដ្ឋមន្ត្រី បន្តអំពាវនាវឱ្យទប់ស្កាត់របបដ៏ឃោរឃៅនេះ កុំឱ្យកើតឡើងជាថ្មីនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ចិនបញ្ចេញទិន្នន័យសេដ្ឋកិច្ចខែមេសា ដោយកំណើនលក់រាយ និងទិន្នផលឧស្សាហកម្មធ្លាក់ចុះ

Sokha Hotels

ព័ត៌មានពេញនិយម