Connect with us

ព័ត៌មានអន្ដរជាតិ

កុមារី​និង​ឪពុក​ស្លាប់​ដោយ​សារ​ដើមឈើរលំ​សង្កត់​លើ​​ក្នុងគ្រោះរញ្ជួយដីថ្មី​នៅ​មីយ៉ាន់ម៉ា​

បានផុស

នៅ

ក្មេងស្រីអាយុ៤ឆ្នាំ និងឪពុករបស់នាង ដែលកំពុងជ្រកក្នុងបរិវេណវត្តមួយ​កន្លែង​ក្នុងក្រុង Maha Aungmyay ទីក្រុង Mandalay បានស្លាប់ដោយសារដើមឈើរលំសង្កត់អំឡុងពេលមានការរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រ កាលពីថ្ងៃសៅរ៍។ នេះ​បើ​យោងតាមការចេញផ្សាយរបស់សម្លេងប្រជាធិបតេយ្យភូមា DVB នៅថ្ងៃទី១៩ខែឧសភានេះ។

(រូបភាព៖ Myanmar Fire Services Department)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានឧតុនិយម និងជលសាស្ត្រមីយ៉ាន់ម៉ា បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅ​ជម្រៅ​៩.៦ គីឡូម៉ែត្រ ភាគនិរតីនៃទីប្រជុំជន Myittha ដែលស្ថិតនៅចម្ងាយ ៧១ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Mandalay ជាទីក្រុង​ដែលរង​ការ​វាយ​ប្រហារ​ដោយ​គ្រោះរញ្ជួយដី​ដ៏ខ្លាំង​កាល​ពី​ចុង​ខែ​មីនា​ឆ្នាំនេះ​។

ចាប់តាំងពីការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃទី២៨ខែ​មីនា​មក​ អ្នកស្រុកនៅទីក្រុង Mandalay បានរាយការណ៍ពីការរញ្ជួយដីជាញឹកញាប់។

តាមការកត់ត្រាការមានរញ្ជួយដីចំនួន១៧៥លើក ចាប់តាំងពីថ្ងៃទី២៨ ខែមីនា។ នេះបើយោងតាមគណៈកម្មាធិការអភិវឌ្ឍន៍ទីក្រុង Mandalay អគារជិត ៤,០០០ ត្រូវបានបំផ្លាញដោយការរញ្ជួយដីនៅទីក្រុង Mandalay។

គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់ DVB បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤,៤៧៧ នាក់បានស្លាប់ និង ១១,៣៦៦ នាក់បានរងរបួសដោយការរញ្ជួយដីនៅថ្ងៃទី ២៨ ខែមីនា ខណៈតូរលេខពីប្រភពខ្លះមានចំនួនខុសគ្នា៕

(រូបភាព៖ Myanmar Fire Services Department)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៣ វិនាទី មុន

កុមារី​និង​ឪពុក​ស្លាប់​ដោយ​សារ​ដើមឈើរលំ​សង្កត់​លើ​​ក្នុងគ្រោះរញ្ជួយដីថ្មី​នៅ​មីយ៉ាន់ម៉ា​

ព័ត៌មានជាតិ៥ នាទីutes មុន

ខេត្តស្ទឹងត្រែង ប្រមូលផលនេសាទបានជាមធ្យមប្រមាណ ៥ ពាន់តោន ក្នុងមួយឆ្នាំ

សន្តិសុខសង្គម១៤ នាទីutes មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

កីឡា១៧ នាទីutes មុន

ច្បាស់ហើយ! សួន ចាន់ណារ៉ូ បាន​បញ្ជាក់ពី​រឿង​វិល​ចូលជម្រើសជាតិ វិញ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​​​ស្រ្តីហៃទី ដាក់ថ្នាំសម្លាប់ក្រុមក្មេងទំនើង ៤០នាក់ ជាការសងសឹកឲ្យគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម