Connect with us

កីឡា

នេះ​ជា​ការ​រីក​ចម្រើន​ពិត​ប្រាកដ ក្លិប​កម្ពុជា​លេខ​២៣​ក្នុង​ចំណោម​៤៧​ប្រទេសនៅ​អាស៊ី

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) បាន​ចេញ​តារាង​ចំណាត់​ថ្នាក់ក្លិប​បាល់ទាត់​​អាស៊ី​ជា​ផ្លូវ​ការ​​ហើយ បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​ ២០២៤-២៥ ខណៈ​ក្លិប​បាល់​ទាត់​នៃ​លីគ​បាល់​ទាត់​​កំពូល​កម្ពុជា​បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២៣​ក្នុង​ចំណោម​៤៧​ប្រទេស​ទូទាំង​ទ្វីប​អាស៊ី។

ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ AFC Challenge League
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ចប់​រដូវ​កាល​នៅ​ចំណាត់​ថ្នាក់​លេខ​២៣​នេះ បន្ទាប់​ពី​ក្លិប​បាល់ទាត់​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ពីរ​រដូវ​កាល​ចុង​ក្រោយ។ ក្លិប​ភ្នំពេញ​ក្រោន បាន​ក្លាយ​ជា​ផ្នែក​មួយ​​ក្នុងការ​សន្សំពិន្ទុ​សម្រាប់​ក្លិប​តំណាង​កម្ពុជា តាម​រយៈ​ការ​ប្រកួត​ពាន​រង្វាន់អាស៊ី AFC Cup ដោយ​បាន​យក​ឈ្នះ​ក្លិប​​របស់​ប្រទេស​ហ្វីលីពីន មីយ៉ាន់ម៉ា និង​អូស្ត្រាលី រហូត​ឈាន​ដល់វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​តំបន់។

ទោះ​បី​ជា​យ៉ាង​ណា ការ​បញ្ចប់​រដូវ​កាល​ ២០២៣-២៤ របស់​ភ្នំពេញ​ក្រោន នៅ​មិន​ទាន់​ទទួល​បាន​ពិន្ទុ​គ្រប់​គ្រាន់​សម្រាប់​ក្លិប​កម្ពុជា​ទទួល​បាន​កៅអី​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់ AFC Challenge League ឡើយ​​ដោយ​ត្រូវ​ប្រកួត​ជម្រុះ​​ដដែល។

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង FK Arkadag វគ្គ​ផ្តាច់​ព្រ័ត្រ

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​នាម​ជាម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា រដូវ​កាល​២០២៣-២៤ ត្រូវ​ប្រកួត​ជម្រុះ​ក្នុង​ពាន​រង្វាន់ AFC Challenge League រដូវ​កាល​២០២៤-២៥ ប៉ុន្តែ​ដោយសារ​ក្លិប​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​មិន​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រាប់​ទើប​មិន​អាច​ចូល​រួម​ប្រកួត​បាន ហើយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ក៏​ទទួល​បាន​កៅវគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ដោយ​ស្វ័យ​ប្រវត្តិ​។

ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ធ្វើ​បាន​យ៉ាង​ល្អ​ ​ក្នុង​ពាន​រង្វាន់ AFC Challenge League រដូវ​កាល ​២០២៤-២៥ ដោយ​បានឈ្នះ​១​ប្រកួត ស្មើ១​ប្រកួត និង​ចាញ់​១​ប្រកួត​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ក្លិបតំណាង​​កម្ពុជា​បាន​យក​ឈ្នះ​ក្លិប​របស់មីយ៉ាន់ម៉ា និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បាន​យក​ឈ្នះ​ក្រុម​ឥណ្ឌូណេស៊ី បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ជួប​ក្រុម​មក​ពី​ប្រទេស​តួកមេនីស្ថាន ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២។

ក្រុម​ភ្នំពេញ​ក្រោន កាល​ពី​រដូវ​កាល ២០២៣-២៤

តាម​រយៈ​លទ្ធផល​នៃ​ការ​ប្រកួត​​ដ៏​ល្អ​រហូត​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​របស់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​នេះ​ហើយ​ដែល​បាន​ផ្តល់​ឲ្យ​ក្លិប​លីគ​កម្ពុជា​ទទួល​បាន​​​ពិន្ទុ​​កាន់​តែ​ច្រើន និង​ទទួល​បាន​កៅអី វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ព្រម​ទាំង​ទទួល​បាន​កន្លះ​កៅអី​ទៀត​សម្រាប់​វគ្គ​ជម្រុះ។ ដូច្នេះ​មាន​ន័យ​ថា រដូវ​កាល​ ២០២៥-២៦ ​ខាង​មុខ ក្លិប​​របស់​កម្ពុជា​២​បាន​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC Challenge League គឺ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​នាម​ជា​ជើង​ឯកលីគ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ និង​ភ្នំពេញ​ក្រោន នៅ​វគ្គ​ជម្រុះ។

​ក្លិប​លីគ​កំពូល​​កម្ពុជា ស្ថិតនៅលេខ២៣ ក្នុងចំណោម ៤៧ ប្រទេស​ដែល​គិត​ទាំង​តំបន់​អាស៊ី​ខាង​កើត និង​អាស៊ី​ខាង​លិច ប៉ុន្តែ​បើ​គិត​តែ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​កំពូល​ទាំង​​១០ ដែល​មាន​ជប៉ុន​លេខ១ កូរ៉េ​ខាង​ត្បូង​លេខ​២ ថៃ​លេខ​៣ ចិន​លេខ​៤ អូស្ត្រាលីលេខ​៥ ម៉ាឡេស៊ី​លេខ​៦ វៀតណាម​លេខ​៧ សិង្ហបុរី​លេខ​៨ ហុងកុងលេខ​៩ និង​កម្ពុជា​លេខ​១០។ កម្ពុជា​ស្ថិត​នៅ​លើ​១២​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត។

នៅ​ក្នុង​តំបន់​អាស៊ាន​វិញ កម្ពុជា​​ស្ថិត​នៅ​ពី​​​លើ​ក្លិប​របស់​ប្រទេស​ ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ ទីម័រខាងកើត និង ព្រុយណេ ព្រម​ទាំង​នៅលើប្រទេសជាច្រើន​ទៀត​នៅតំបន់អាស៊ី​ទាំង​មូល។ ទាំង​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​​យ៉ាង​ច្បាស់​ពី​ការរីក​ចម្រើន​ពី​កម្រិត​គុណភាព​របស់​​ក្លិប​បាល់ទាត់​នៃ​លីគ​កំពូល​កម្ពុជា​៕

តារាង​ចំណាត់​ថ្នាក់​​ក្លិប​​អាស៊ី​ខាង​កើត
តារាង​ចំណាត់​ថ្នាក់​ក្លិប​អាស៊ី​ខាង​មូល

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៥ វិនាទី មុន

នេះ​ជា​ការ​រីក​ចម្រើន​ពិត​ប្រាកដ ក្លិប​កម្ពុជា​លេខ​២៣​ក្នុង​ចំណោម​៤៧​ប្រទេសនៅ​អាស៊ី

ព័ត៌មានអន្ដរជាតិ២៨ វិនាទី មុន

EU ដាក់​ទណ្ឌកម្មលើក​ទី​១៧​លើ​រុស្ស៊ី ផ្ដោត​លើ​ចំណាត់ការ​​ធំៗ​ចំនួន​៤

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្មជប៉ុន លាលែងតំណែង គ្រាន់និយាយថា៖ លោកមិនដែលទិញអង្ករទេ គ្រាន់តែអ្នកគាំទ្រឲ្យ យកមកហូបមិនអស់ផង

សន្តិសុខសង្គម២១ នាទីutes មុន

ឆមាសទី១ ឆ្នាំ២០២៥ ករណីរំលោភសេពសន្ទវៈ​​ក្នុង​ខេត្តក្រចេះ កើតឡើង ១០ ករណី ពាក់ព័ន្ធ​អនីតិជនមាន ៨ ករណី

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ការពារខ្លួន! ថៃ ព្រមានថា អូមីក្រុងបំប្លែងថ្មី XEC ឆ្លងលឿនជាងផ្តាសាយ ៧ដងឯណោះ

Sokha Hotels

ព័ត៌មានពេញនិយម