កីឡា
Messi ចាត់ទុកគ្រាប់បាល់មួយគ្រាប់ទល់ Man United ជាគ្រាប់បាល់ខ្លួនពេញចិត្តបំផុត
អតីតខ្សែប្រយុទ្ធ Barcelona និងបច្ចុប្បន្នកំពុងលេងនៅ Inter Miami កីឡាករ Lionel Messi បានទម្លាយពីគ្រាប់បាល់មួយគ្រាប់បាល់មួយគ្រាប់ ដែលខ្លួនពេញចិត្តបំផុតនៅក្នុងអាជីព។

Messi បានចាត់ទុកគ្រាប់បាល់ ដែលខ្លួនខោកបញ្ចូលទីដោយក្បាល នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Champions League ទល់នឹង Man United កាលពីឆ្នាំ ២០០៩ គឺ ជាគ្រាប់បាល់ ដែលខ្លួនពេញចិត្តបំផុតក្នុងអាជីព។
ដកស្រង់ពាក្យសម្តីដើមពី ESPN ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៩ ឆ្នាំបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមានគ្រាប់បាល់ជាច្រើន ដែលមានភាពស្រស់ស្អាតជាង និងមានគុណតម្លៃយ៉ាងធំសម្បើម តាមសារៈប្រយោជន៍របស់គ្រាប់បាល់ទាំងនោះនីមួយៗ ប៉ុន្តែការរកគ្រាប់បាល់ដោយក្បាលនៅក្នងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ទល់នឹង Man United គឺជាគ្រាប់បាល់ ដែលខ្ញុំពេញចិត្តបំផុត»។

រម្លឹកថា នៅក្នុងការប្រកួតនោះ គឺ Barcelona បានយកឈ្នះលើ Man United ដោយលទ្ធផល ២ ទល់នឹង ០ ដែលស៊ុតបញ្ចូលទីដោយ Samuel Eto’o និង Lionel Messi ដើម្បីគ្រងជើងឯកទ្វីបអឺរ៉ុប UEFA Champions League នៅឆ្នាំ២០០៩៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច