កីឡា
លោក Muñoz ចាត់ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានសម្តេចតេជោ រដូវកាលមុនជាការប្រកួតគួរឲ្យចងចាំបំផុត
លោក Pep Muñoz នឹងចាកចេញពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅចុងបញ្ចប់រដូវកាល២០២៤-២៥ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២៤-២៥ជាការដឹកនាំចុងក្រោយរបស់លោក។

ក្នុងរយៈពេលពីររដូវកាលនេះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានរួមចំណែកយ៉ាងធំធេងឲ្យក្លិប ព្រះខ័នរាជស្វាយរៀង ទទួលបានជោគជ័យទាំងការប្រកួតពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ។ លោកបានជួយក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជាពីររដូវកាលជាប់គ្នា (២០២៣-២៤ និង២០២៤-២៥), ឈ្នះពានបើករដូវកាល ខេមបូឌានស៊ុបភើខាប់២០២៤, ឈ្នះពានសម្តេចតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល២០២៣-២៤ និងទទួលបានចំណាត់ថ្នាក់លេខ២ពានរង្វាន់អាស៊ី AFC Challenge League រដូវកាល២០២៤-២៥។

គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោកបានដឹកនាំព្រះខ័នរាជស្វាយរៀងចំនួន ៨៨ ប្រកួត គឺឈ្នះ ៦៧ ប្រកួត ស្មើ ៨ ប្រកួត និងចាញ់ ១៣ ប្រកួត។ ក្នុងចំណោមការប្រកួតទាំងអស់នេះមានភាពរំជើបរំជួល រំភើបរីករាយ និងអស្ចារ្យជាច្រើនរវាងក្រុមការងារគ្រូបង្វឹក ក្រុមកីឡាករ ថ្នាក់ដឹកនាំ និងអ្នកគាំទ្រ។

យ៉ាងណា ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ លោក Pep Muñoz បានចាត់ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ កាលពីរដូវកាលមុនគឺជាការប្រកួតដ៏អស្ចារ្យគួរឲ្យចងចាំបំផុតសម្រាប់លោក ពីព្រោះការប្រកួតនោះគឺជាការឈ្នះជើងឯកលើកដំបូងរបស់លោកក្នុងការដឹកនាំក្លិបរបស់កម្ពុជា ហើយការប្រកួតដ៏អស្ចារ្យនៅចំពោះអ្នកគាំទ្ររាប់ពាន់នាក់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


