ព័ត៌មានអន្ដរជាតិ
Lavrov ទាមទារឲ្យអឺរ៉ុបរួមចំណែកទទួលខុសត្រូវចំពោះសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបំភ្លេចអាមេរិក
នៅមុនការជួបចរចាកម្រិតបច្ចេកទេសរវាងអ៊ុយក្រែននិងរុស្ស៊ី និងដោយមានការរំពឹងទុកពីការចូលរួមពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានទាមទារឲ្យសហភាពអឺរ៉ុបរួមចំណែកទទួលខុសត្រូវក្នុងជម្លោះនៅអ៊ុយក្រែនដែលបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំ និង៣ខែនៅថ្ងៃនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានដែលត្រូវបានស្រង់សម្តីចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS ផ្សាយនៅថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ថ្លែងថា វាក្លាយជាបញ្ហាប្រឈមខ្លាំងជាងសម្រាប់មេដឹកនាំអឺរ៉ុបក្នុងការគេចចេញពីការទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេដើម្បីបញ្ឆេះវិបត្តិអ៊ុយក្រែន។
លោក Lavrov ត្រូវបានដកស្រង់់សម្តីដូចនិយាយថា៖«ពិតណាស់ អឺរ៉ុបមានទំនួលខុសត្រូវខ្លះក្នុងរឿងនេះ។ ខ្ញុំគិតថានៅពេលដែលផលវិបាកនៃជម្លោះនេះត្រូវបានគេពិចារណា ដែលខ្ញុំសង្ឃឹមថានឹងកើតឡើងបន្ទាប់ពីការដោះស្រាយនោះ វានឹងក្លាយជាការលំបាកសម្រាប់ពួកគេក្នុងការគេចចេញពីការទទួលខុសត្រូវ»។
ការអត្ថាធិប្បាយចុងក្រោយរបស់មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងហាក់មិនបានដាក់បន្ទុកដល់រដ្ឋបាលសេតវិមាននោះទេ ដែលរដ្ឋបាលដូណាល់ ត្រាំ បានបង្ហាញភាពល្អូកល្អើនជាមួយរុស្ស៊ីក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានបង្កវិនាសកម្មយ៉ាងធំធេងដល់ជីវិតមនុស្សនិងសេដ្ឋកិច្ចសកល។
កន្លងមកសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានដាក់ការទាមទារឲ្យរុស្ស៊ីទទួលខុសត្រូវក្នុងការស្តារអ៊ុយក្រែនឡើងវិញ ក្រោយបញ្ចប់សង្គ្រាមដែល គេចោទថា រុស្ស៊ីជាអ្នកចាប់ផ្តើម។ ការទាមទារឲ្យរុស្ស៊ីទទួលខុសត្រូវសំខាន់បំផុតនោះគឹ ការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកនៅអន្តរជាតិសម្រាប់ការជួយអ៊ុយក្រែនឡើងវិញ។
រុស្ស៊ីវិញ ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុបជាពិសេសសម្ព័ន្ធមិត្តណាតូ ជាបុព្វហេតុនៃការផ្ទុះសង្គ្រាម ដោយសារតែការគម្រាមកំហែងដល់សន្តិសុខរុស្ស៊ីនៅពេលដែលអ៊ុយក្រែនចូលជាសមាជិកណាតូ និងសហភាពអឺរ៉ុប។
នៅក្នុងការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍ជាសាធារណៈរបស់មេដឹកនាំអឺរ៉ុបបង្ហាញពីចេតនារបស់ពួកគេក្នុងការបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ខណៈពេលដែលមិនយកចិត្តទុកដាក់ចំពោះសាររបស់រុស្ស៊ីស្តីពីតម្រូវការក្នុងការដោះស្រាយបញ្ហាឫសគល់នៃជម្លោះសម្រាប់ដំណោះស្រាយប្រកបដោយជោគជ័យ។
មានសេចក្តីរាយការណ៍ជាច្រើនបានអះអាង កិច្ចប្រជុំកម្រិតបច្ចេកទេសចតុភាគី រួមមាន អ៊ុយក្រែន រុស្ស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ នៅបុរវ៉ាទីកង់។ កិច្ចប្រជុំនេះត្រូវបានអះអាង ដោយប្រធានាធិបតីប្រទេសហ្វាំងឡង់កាលពីថ្ងៃព្រហស្បតិ៍៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


