កីឡា
FIFA និង AFC ផ្ញើលិខិតអបអរសាទរ ព្រះខ័នរាជស្វាយរៀង ចំពោះប្រវត្តិសាស្ត្រថ្មីក្នុងពាន AFC Challenge League
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និង សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានផ្ញើលិខិតដើម្បីចូលរួមអបអរសាទរដល់ក្លិប ព្រះខ័នរាជស្វាយរៀង ដែលបានគ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២៤-២៥ និងជាពិសេសបានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងការឈានដល់វគ្គផ្តាច់ព្រ័ត្រក្លិបបាល់ទាត់អាស៊ី AFC Challenge League រដូវកាល២០២៤-២៥។

នេះជាការលើកទឹកចិត្ត និងទទួលស្គាល់ដ៏សំខាន់មួយរបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់កំពូលប្រចាំទ្វីបអាស៊ី និងពិភពលោក ចំពោះក្លិបដែលបានឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជា។ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី។

លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោកបានចូលរួម អបអរសាទរដល់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដោយមានខ្លឹមសារដូចខាងក្រោម៖
ជូនចំពោះលោកប្រធានក្លិប
ក្នុងលិខិតនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមអបអរសាទរជើងឯកថ្មីនៃកម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង។
ការខិតខំប្រឹងប្រែងគ្មានទីបញ្ចប់ និងលទ្ធផលឆ្លងកាត់ពេញមួយរដូវកាល ទីបំផុតទទួលបានលទ្ធផលគឺការឈ្នះជើងឯកដ៏សំខាន់នេះ។ សូមអបអរសាទរដល់អ្នកគ្រប់គ្នា និងគ្រប់សមាជិកនៃចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ។
ទន្ទឹមជាមួយគ្នានេះ សូមអរគុណថ្នាក់ដឹកនាំ និងសហព័ន្ធរបស់លោកអ្នកចំពោះការគាំទ្រ ការបំពេញការងារ និងលះបង់ឥតឈប់ឈរសម្រាប់ការអភិវឌ្ឍកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។
លោកប្រធានជាគោរព ខ្ញុំទន្ទឹងរង់ចាំជួបលោកក្នុងពេលដ៏ឆាប់ៗខាងមុខទៀត៕


អត្ថបទ៖ វីរបុត្រ

-
ចរាចរណ៍១ សប្តាហ៍ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន ត្រៀមបញ្ចេញ យន្តហោះផ្ទុកដ្រូនដំបូងគេលើលោក ដ៏អស្ចារ្យ