សន្តិសុខសង្គម
បង្ក្រាបក្រុមចោរលួចម៉ូតូដ៏សកម្មនៅខេត្តកោះកុងចំនួន ៦ នាក់
បក្សពួកក្រុមចោរលួចម៉ូតូរបស់ប្រជាពលរដ្ឋដ៏សកម្មបំផុតនៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានកងកម្លាំងនគរបាលអធិការដ្ឋានក្រុងខេមរភូមិន្ទ សហការបង្ក្រាបឃាត់ខ្លួនបានចំនួន ៦ នាក់។

ទីបំផុតទៅ កម្លាំងនគរបាលមកពីអធិការដ្ឋានក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង បានសហការជាមួយយ៉ាងជិតស្និទ្ធតាមដានឡោមព័ទ្ធប្រតិបត្តិការបង្ក្រាបបានដោយប្រើពេលវេលាជាង ១០ ម៉ោង ថ្ងៃទី ២៥ ខែឧសភា រហូតដល់ជិតភ្លឺថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥។

លោកឧត្ដមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងនគរបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ២៦ ខែឧសភា នេះថា ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង កម្លាំងក្រោមឱវាទរបស់ខ្លួន បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ៦ នាក់ ដែលធ្វើសកម្មចេញលួចម៉ូតូពលរដ្ឋយ៉ាងសកម្ម ស្ថិតនៅចំណុចភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។

លោកស្នងការរងនគរបាលខេត្តកោះកុង បង្ហាញដែរថា ក្រុមជនសង្ស័យទាំង ៦ នាក់នោះ គឺ ទី១.ឈ្មោះ ហាក់ សុខហេង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ឃុំស្ទឹងឆាយ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី២.ឈ្មោះ យ៉ិន ចិត្រា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិ ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ទី៣.ឈ្មោះ លៀង សុខខែង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៤.ឈ្មោះ ឈន ឡៃហ៊ង ភេទស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិបាព្រៃ ឃុំព្រៃចង្ក្រាន ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។ ទី៥.ឈ្មោះ រ៉ាន រ៉ូត ភេទប្រុស អាយុ ១៧ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ ៣៤២ នៅចំណុចស្ទឹងមានជ័យ រាជធានីភ្នំពេញ។ និង ទី៦.ឈ្មោះ នៅ សុខហេង ភេទប្រុស អាយុ ១៦ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ផ្ទះសំណាក់ ៣៤២ នៅចំណុចស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងដកហូតម៉ូតូចំនួន ៥ គ្រឿង ៖ ទី១-ម៉ូតូHondab Dream ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៥ ពាក់ស្លាក់លេខស្ទឹងត្រែង 1D-3119។ ទី២-ម៉ូតូ Honda Dream ពណ៌ខ្មៅ ផលិតឆ្នាំ ២០២០ ពាក់ស្លាក់លេខ ព្រៃវែង 1U-4428។ ទី៣-ម៉ូតូ Scoopy ពណ៌ក្រហម ផលិតឆ្នាំ ២០២០ គ្មានស្លាកលេខ។ ទី៤-.Honda Dream ស្លាកលេខឧត្តរមានជ័យ 1B-3096 និង ទី៥-Honda Dream ស្លាកលេខ ភ្នំពេញ 1BL-5142។

តាមរយៈបណ្តាញសង្គម facebook លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ស្នើដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្របង្កើនការប្រុងប្រយ័ត្នបាត់បង់សម្ភារៈសម្បត្តិផ្ទាល់ខ្លួន ករណីមានការសង្ស័យសូមរាយការណ៍មកកាន់កងកម្លាំងនគរបាលភ្លាមៗ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


