ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ចាក់វ៉ាក់សាំងដូសជំរុញបង្ការការពារជំងឺកូវី១៩បំប្លែងថ្មី
កោះកុង ៖ ថ្នាក់ដឹកនាំ អភិបាលស្តីទី អភិបាលរងខេត្ត គ្រួសារថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការបម្រើការងារនៅរដ្ឋបាលខេត្តកោះកុង បានបន្តចូលរួមចាក់វ៉ាក់សាំងដូសជំរុញបង្ការការពារឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទ អូមីក្រុង (JN.1)។

វីរុសកូវីដ-១៩ អូមីក្រុងបំប្លែងថ្មី ជេអិន១ (JN.1) ជាប្រភេទវីរុសដែលឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ធ្វើឱ្យរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តកោះកុង កំពុងបង្កើនការប្រុងប្រយ័ត្នអំពីអត្រាឆ្លងរីករាលដាលជាថ្មី។

នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង ឱ្យដឹងថា តបនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត ទើបមានការចូលរួមយុទ្ធការចាក់វ៉ាក់សាំងដូសជំរុញថ្មីបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការប្រមាណ៦០នាក់ នៅសាលាខេត្ត ដោយជាការស្មោះចិត្តធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋចូលរួមអនុវត្ត។

លោកនាយករងរដ្ឋបាលសាលាខេត្ត បានបន្ថែមទៀតថា គិតចាប់តាំងពីម៉ោង២រសៀលដល់ម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែឧសភា មានថ្នាក់ដឹកនាំ និងមន្រ្តីរាជការសរុបជាង៦០នាក់ បានទទួលថ្នាំវ៉ាក់សាំងដូសជំរុញ។ ចំពោះថ្នាក់ដឹកនាំ ឬមន្រ្តីរាជការ ដែលមានការខកខានមិនទាន់ចាក់វ៉ាក់សាំង ព្រោះតែមានបេសកម្មទៅក្រៅប្រទេស ទៅប្រជុំបណ្តារាជធានីខេត្ត និងមានជំងឺជាដើម។

ទាក់ទិននឹងបញ្ហានេះដែរ ព្រឹកមិញនេះ ក្រុមមន្រ្តីរាជការនៃមន្ទីរសុខាភិបាល ក៏បានចូលរួមចាក់វ៉ាក់សាំងដូចគ្នាដែរ។ ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានរៀបចំជាតារាងពេលវេលានីមួយៗចុះទៅផ្តល់សេវាសុខាភិបាល ចាក់វ៉ាក់សាំងជំងឺកូវីដ១៩នៅតាមមន្ទីរអង្គភាព និងសហគមន៍មូលដ្ឋាន ក្នុងន័យធ្វើយ៉ាងណាបង្ខិតសេវាកាន់តែក្បែរមន្រ្តីរាជការ និងប្រជាពលរដ្ឋតែម្តង។

ក្រសួងសុខាភិបាល បង្ហាញថា ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥៖ករណីឆ្លងថ្មី ២នាក់ ជាសះស្បើយ ២នាក់ និងករណីស្លាប់គ្មាន។ ទោះយ៉ាងណាក្រសួងស្នើដល់ពលរដ្ឋចូលរួមមានវិធានការធ្វើអនាម័យដោយលាងដៃ ពាក់ម៉ាស់ក្នុងពេលចាំបាច់ ខ្ចប់មាត់ច្រមុះពេលក្អកកណ្តាស់ដោយប្រើផ្នត់កែងដៃកន្សែង ឬ ក្រដាសអនាម័យ រក្សាគម្លាតជាមួយបុគ្គលមានរោគសញ្ញាផ្តាសាយ។ សូមទៅចាក់វ៉ាក់សាំង កូវីដ-១៩ រាល់ ៦ខែម្តង ជាពិសេស ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពសាំថយចុះ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


