Connect with us

ព័ត៌មានជាតិ

អន្លង់ផ្សោតកាំពី ជាគោលដៅទេសចរណ៍ដ៏ចម្បងនារដូវវស្សា

បានផុស

នៅ

តំបន់អេកូទេសចរណ៍អន្លង់ផ្សោតកាំពីជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ និងល្បីបំផុតក្នុងខេត្តក្រចេះ ទោះបីជាស្ថិតនៅក្នុងរដូវ​ណាក៏ដោយភ្ញៀវទេសចរ នៅតែអាចជិះទូកកម្សាន្ត និងគយគន់ទស្សនាសត្វផ្សោតទន្លេមេគង្គ បានធម្មតាជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រមណីយដ្ឋានអន្លង់ផ្សោតកាំពីជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចម្ងាយប្រមាណជា ១៥ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ មាន​ទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី។ 

អ្នកទេសចរអាចជិះទូកទស្សនាសត្វផ្សោតអណ្ដែតខ្លួនទាំងហ្វូងៗ ហាក់ដូចម្ដាយនឹងកូន បង និងប្អូន កំពុង​ហែល​ប្រឡែងគ្នាលើផ្ទៃទឹក។

អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាងគេក្នុងចំណោមអន្លង់ផ្សោតទាំង ៥ កន្លែង នៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ ដែលមានសត្វផ្សោតរស់នៅប្រមាណជា ១១១ក្បាល។ នេះបេីយោងតាមកាបញ្ជាក់របស់លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ។

ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូក និងចំណាយពេលយូរ រយៈពេល១ម៉ោង ដើម្បីបានទស្សនាសត្វផ្សោត នារដូវប្រាំង អាចចំណាយពេលយ៉ាងយូរត្រឹម ១ ម៉ោង រីឯរដូវវស្សាវ ភ្ញៀវទេសចរ អាចត្រូវចំណាយពេលយ៉ាងយូងជាងនេះ ក្នុង​ការទស្សនាសត្វផ្សោតពីព្រោះនារដូវវស្សាសត្វផ្សោតត្រូវការបំលាស់ទីពីកន្លែងមួយទៅមួយកន្លែងទៀត ដេីម្បីតាមរកចំណី។

សូមបញ្ជាក់ថា ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល អាយុប្រមាណ ២ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាកូនផ្សោតទី៧ បានកេីតក្នុងឆ្នាំ២០២៥នេះ ក្នុងនោះ៥ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម