ព័ត៌មានអន្ដរជាតិ
តុលាការអាមេរិកបិទផ្លូវដាក់ពន្ធរបស់ ត្រាំ ដោយថា លោកធ្វើហួសអំណាចរបស់ខ្លួន
តុលាការពាណិជ្ជកម្មមួយរបស់សហរដ្ឋអាមេរិក បានសម្រេចហាមឃាត់ការអនុវត្តពន្ធរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ដោយរកឃើញថា ប្រធានាធិបតីអាមេរិករូបនេះបានធ្វើលើសពីអំណាចរបស់ខ្លួនចំពោះការដំឡើងពន្ធលើទំនិញនាំចូលពីដៃគូពាណិជ្ជកម្មរបស់អាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តុលាការសហរដ្ឋអាមេរិកសម្រាប់ពាណិជ្ជកម្មអន្តរជាតិ បានប្រកាសថា រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកផ្តល់ឱ្យសភានូវសិទ្ធិអំណាចផ្តាច់មុខក្នុងការគ្រប់គ្រងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត ហើយអំណាចរបស់ប្រធានាធិបតីមិនអាចបំពានវាបាននោះទេ។
ចៅក្រម ៣ រូប បាននិយាយក្នុងសេចក្ដីសម្រេចចិត្តរបស់ខ្លួន ចំពោះបម្រាមជាអចិន្ត្រៃយ៍លើបទបញ្ជាពន្ធគយរបស់លោក ត្រាំ ចាប់តាំងពីខែមករាមក ថា៖ «តុលាការមិនវិនិច្ឆ័យថាតើការប្រើប្រាស់ពន្ធរបស់ប្រធានាធិបតីមានភាពឆ្លាតវៃ ឬមានប្រសិទ្ធភាពទេ»។ ប៉ុន្តែថា «វាមិនមានការអនុញ្ញាតទេ ព្រោះច្បាប់សហព័ន្ធមិនអនុញ្ញាត»។
ជាមួយគ្នានោះ ចៅក្រមបានផ្តល់ពេល ១០ ថ្ងៃដល់រដ្ឋបាល ត្រាំ ដើម្បីចេញបទបញ្ជាថ្មី ដែលត្រូវតែអនុលោមទៅតាមបម្រាមរបស់តុលាការ។ ប៉ុន្មាននាទីក្រោយមក រដ្ឋបាល ត្រាំ បានប្តឹងទៅឧទ្ធរណ៍ និងចោទសួរពីដែនសមត្ថកិច្ចរបស់តុលាការ។

តុលាការក៏ចាត់ទុកជាមោឃៈភ្លាមៗផងដែរ នូវរាល់ការបញ្ជាពន្ធរបស់ ត្រាំ ដែលបានចេញឡើងតាំងពីខែមករា ក្រោមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចក្នុងគ្រាអាសន្នអន្តរជាតិ (IEEPA) ដែលជាច្បាប់មួយប្រើសម្រាប់ពេលមានការគំរាមកំហែង «មិនធម្មតា និងវិសាមញ្ញ»អំឡុងពេលមានអាសន្នជាតិ។
គួរគូសបញ្ជាក់ថា សេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិដដែល អាចត្រូវបានប្តឹងឧទ្ធរណ៍ទៅតុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិកសម្រាប់រឿងក្ដីសហព័ន្ធ នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី និងចុងក្រោយបង្អស់ គឺទៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក។
លោក ត្រាំ បានរាប់ពន្ធគយថាជាគោលនយោបាយស្នូលរបស់ខ្លួន ដើម្បីជំរុញផលិតកម្ម និងបង្កើតការងារក្នុងស្រុក ទោះបីជាមានការព្រមានពីភាពស្រពិចស្រពិលនៃសេដ្ឋកិច្ចអាមេរិក និងសកលក៏ដោយ។ លោកដំឡើងពន្ធស្ទើរតែគ្រប់ប្រទេស និងតំបន់ ដោយមិនលើកលែងឡើយ សូម្បីតែសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជាកាណាដា ម៉ិកស៊ិក និងសហភាពអឺរ៉ុប៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ