ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
អាជ្ញាធរខេត្តព្រះវិហារបានសម្រេចជម្លៀសពលរដ្ឋចេញពីភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅទីកន្លែងសុវត្ថិភាព នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីស្ថានការណ៍ព្រំដែនកំពុងកើនកម្ដៅ។

តាមសេចក្ដីរាយការណ៍ពលរដ្ឋដែលត្រូវបានជម្លៀសមានចំនួន៧៥គ្រួសារ មានចំនួន២៤១នាក់ (ស្រី ១២១នាក់) ទៅស្នាក់នៅចំណុចទីធ្លាមណ្ឌលសុវត្ថិភាពតាកឹង ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការគាំទ្រសម្ភារៈ និងអាហារពីកាកបាទក្រហមកម្ពុជា និងមន្ទីរសង្គមកិច្ចខេត្តផងដែរ។
ថ្លែងមុនប្រជុំព្រឹទ្ធសភាព្រឹកថ្ងៃទី២៩ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងការភៀសសឹកនេះត្រូវបានអាជ្ញាធរជម្លៀសដើម្បីរក្សាសុវត្ថិភាពជូនពលរដ្ឋ ខណៈសម្ដេចលើកទឹកចិត្តស្មារតីគាំទ្ររបស់ពលរដ្ឋលើកងទ័ពដែលបង្ហាញភាពរឹងមាំនៃខឿនការពារជាតិកម្ពុជា។

សម្ដេចតេជោថានៅរសៀលថ្ងៃទី២៩ ខែឧសភានេះមេទ័ពជើងគោកកម្ពុជា-ថៃ នឹងជួបពិភាក្សាគ្នាដោយសម្ដេចសង្ឃឹមថានឹងទទួលបានលទ្ធផលជោគជ័យរក្សាស្ថានភាពព្រំដែនឱ្យមានភាពស្ងប់ស្ងាត់ដូចដើម។
គួរឱ្យដឹងដែរថាទាហានប្រទេសថៃបានឆ្មក់ចូលបាញ់ទាហានខ្មែរនៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ដែលបណ្ដាលឱ្យទាហានខ្មែរម្នាក់បានស្លាប់បាត់បង់ជីវិត។ ក្រោយហេតុការណ៍នេះកម្ពុជាបានបញ្ជូនសម្ភារៈយុទ្ធបករណ៍ធុនធ្ងន់ជាបន្តបន្ទាប់ទៅព្រំដែនជាការត្រៀមឆ្លើយតបផងដែរ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


