ព័ត៌មានជាតិ
ក្លិបអ្នកកាសែតកម្ពុជានិងថៃអំពាវនាវឱ្យប្រុងប្រយ័ត្នព័ត៌មានដែលគ្មានប្រភពច្បាស់លាស់
ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) និងសមាគមអ្នកកាសែតថៃ(ស.អ.ថ) អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យមានការប្រុងប្រយ័ត្ននូវព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់ទាក់ទងនឹងស្ថានភាពព្រំដែនប្រទេសកម្ពុជា-ថៃ ជៀសវាងបង្កើតឱ្យមានភាពចម្រូងចម្រាសកាន់តែធំ។

ក្នុងសេចក្ដីថ្លែងការណ៍រួមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ បានបង្ហាញការព្រួយបារម្ភពីឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមទៅលើស្ថានភាពព្រំដែនដែលកំពុងចំរូងចម្រាស់គ្នារវាងកម្ពុជា និងថៃ។ ក្នុងនោះសមាគមទាំងពីបានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយមិនគួរផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មានមិនពិត ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមក៏គួរពិចារណាពីផលវិបាកដែលអាចកើតមានដោយសារការចែករំលែកព័ត៌មានទាក់ទងនឹងស្ថានភាពព្រំដែនផងដែរ។
ក្នុងសេចក្ដីថ្លែងការណ៍នោះបានសរសេរថា៖ «ក.អ.ក និងស.អ.ថ មានការព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយដែលអាចនឹងជំរុញឱ្យកើតភាពចម្រូងចម្រាសផ្នែកព័ត៌មានកាន់តែធំរវាងប្រទេសទាំងពីរ»។

ស្ថាប័នទាំងពីរនេះបានបង្ហាញក្ដីសង្ឃឹមថាបញ្ហាមួយចំនួនដែលកំពុងកើតឡើងមាននៅតាមបន្ទាត់ព្រំដែននឹងត្រូវបានដោះស្រាយដោយសន្ដិវិធីរវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជននិងប្រទេស។
គួរឱ្យដឹងផងដែរថា ទាហានថៃបានឆ្មក់ចូលបាញ់ប្រហារលើទាហានខ្មែរនៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រឹកថ្ងៃទី២៨ ខែឧសភា បង្កឱ្យមានប្រតិកម្មជាខ្លាំងពីពលរដ្ឋខ្មែរ។ ជាការឆ្លើយតបរដ្ឋាភិបាលបានបញ្ជូនទ័ពទៅព្រំដែនដើម្បីត្រៀមឆ្លើយតបនឹងករណីនេះផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២០ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី