ព័ត៌មានជាតិ
សម្ដេច ស ខេង អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នលើបញ្ហាធំៗ៣
បញ្ហាធំៗចំនួន៣ រួមមាន បញ្ហាជំងឺកូវីដ-១៩ បញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើង និងអំពាវនាវ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ១០.២១០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សម្តេច ស ខេង បានលើកឡើងថា មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ជិត៣០០នាក់ហើយ ក៏ប៉ុន្តែពុំមាននរណាម្នាក់ស្លាប់នោះទេ ដោយភាគច្រើនសុទ្ធសឹងតែអ្នកជំងឺនាំមកពីក្រៅប្រទេស ហើយបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់។ ប៉ុន្តែទោះបីយ៉ាងណា ក៏ដោយយើងត្រូវតែការពារ កុំធ្វេសប្រហែសដោយត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះប្រសិនបើកាលណាកើតមានជំងឺនេះហើយ នឹងមានការឆ្លងរាលដាលជាបន្តបន្ទាប់។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនវិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានមានប្រសាសន៍ថា កាលពីមុនបញ្ហាគ្រឿងញៀននេះ កើតមានភាគច្រើនតែនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្នវាបានរីករាលដាលដល់តាមតំបន់ជនបទមួយចំនួន ហើយក្នុងរយៈពេលជិត២ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនជិត២តោន។ ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋទាំងឡាយឲ្យជៀសឆ្ងាយពីគ្រឿងញៀន ដែលបំផ្លាញអនាគតរបស់ពួកគេ។
សម្តេចក៏បានបញ្ជាក់ថា ចំពោះការដោះស្រាយបញ្ហានេះ ឲ្យមានប្រសិទ្ធភាព គឺទាមទារឲ្យមានការចូលរួមខ្ពស់ពីក្រុមគ្រួសារ ក្នុងការគ្រប់គ្រង និងអប់រំសមាជិកគ្រួសាររបស់ខ្លួន ដោយមិនត្រូវពឹងផ្អែកតែលើនគរបាល និងសមត្ថកិច្ចនោះឡើយ។


ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានលើកឡើងពាក់ព័ន្ធបញ្ហាចរាចរណ៍ ដោយសម្តេចបានសង្កត់ធ្ងន់ថា បញ្ហានេះបានបណ្តាលឲ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ច្រើនជាងសង្គ្រាមទៅទៀត ដូច្នេះយើងមិនត្រូវមើលស្រាលនោះទេ ចំពោះបញ្ហានេះ ជាពិសេសអ្នកបើកគោយន្ត ដែលមានហានិភ័យខ្ពស់ ព្រោះតែចង្កូតមានលក្ខណៈវែងពិបាក ក្នុងការគ្រប់គ្រងនិងបើកបរ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ សម្ដេចក្រឡាហោមស ខេង អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយប្រជាកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


