សម្ដេច​ក្រឡាហោម​ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​អំណោយ​ប្រជាកសិករ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម​ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​អំណោយ​ប្រជាកសិករ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង

Published

on

បាត់ដំបង ​៖ ​នៅ​ព្រឹក​ថ្ងៃទី​០៨ ​ខែវិច្ឆិកា ​ឆ្នាំ​២០២០​នេះ ​សម្ដេច​ក្រឡាហោម​ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ និង ​ជា​ប្រ​ធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបាត់ដំបង​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះ​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន​គ្រួសារ​ក្នុង​ខេត្តបាត់ដំបង​។

និង​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន រួម​ទាំង​អំណោយ​របស់​សម្តេច​ផ្ទាល់​ផងដែរ​ដើម្បី​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ចំនួន​១០,២១០​គ្រួសារ​ដែល​មកពី​បណ្តា​ស្រុក​រងគ្រោះ​នានា​ក្នុង​ខេត្តបាត់ដំបង​។​

ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ទីតាំង​អាកាសយានដ្ឋាន​បាត់ដំបង​ស្ថិតនៅ​ភូមិ​រំចេក​សង្កាត់​រតនៈ​ក្រុង​/​ខេត្តបាត់ដំបង​។​ ក្នុង​នោះ​ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា​រដ្ឋសភា​ទេសរដ្ឋមន្ត្រី​គណៈប្រតិភូ​អមដំណើរ​ក្រុមប្រឹក្សារ​ខេត្ត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មន្ទីរ​អង្គភាព​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ព្រម​ប្រជាពលរដ្ឋ​ជាច្រើនរូប​ផងដែរ​។

ក្នុង​ឱកាស​នេះ​ដែរ ​សម្តេច​ក្រឡាហោម​ស ខេង​ បាន​ថ្លែង​ថា ​ឆ្នាំនេះ​គឺជា​ឆ្នាំ​មួយ​មាន​លក្ខណៈ​ពិសេស​ដែល​យើង​បានដឹង​ទាំងអស់គ្នា​ហើយ​ថា​ទឹកជំនន់​នេះ​គឺ​បង្ក​ដោយ​ទឹកភ្លៀង​។​ នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​នេះដែរ​សម្ដេច​ក៏បាន​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះករុណា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេចម៉ែ​ដែល​ព្រះអង្គ​បាន​រាជទាន​នូវ​អំណោយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​។

ក្នុងនោះ​សម្តេច​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​អគ្គ​មហា​ពញាចក្រី​និង​សម្ដេច​វិបុល​សេនា​ភក្តី​សាយ ឈុំ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​ឯកឧត្តម​លោកជំទាវ​លោក​លោកស្រី​ទាំងអស់​ដែល​បាន​ជួយ​ជ្រំ​ជ្រែង​និង​ផ្តល់​អំណោយ​ជា​បន្តបន្ទាប់​បាន​បង្ក​លក្ខ​ណៈ​ឲ្យ​ប្រជាពលរដ្ឋ​លោក​មានលទ្ធភាព​អាច​ដោះស្រាយ​បញ្ហា​លំបាក​បាន​មួយរយៈ​ពេល​ ខ​ណៈ​ដែល​ពួកគាត់​កំពុង​ប្រឈម​និង​គ្រោះធម្មជាតិ​។

​ក្រៅ​ពី​នេះ​សម្ដេច​ក្រឡាហោម​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​អោយ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វិធី​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ពី​ជំងឺ​កូ​វីដ​១៩​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។

ជា​មួយ​គ្នា​នេះ​ដែរ ​បងប្អូន​ក៏ត្រូវ​មើល​កូនចៅ​កុំ​ឲ្យ​ទៅ​ជំពាក់ជំពិន​ជាមួយ​គ្រឿងញៀន​ផងដែរ​បើទោះបី​ប្រើប្រាស់​ ឬ​ ចែកចាយ​ក៏​ដោយចុះ​ត្រូវ​ជៀសវាង​ដាច់ខាត​។​ហើយ​បញ្ហា​ចរាចរណ៍​ក៏​ដូចគ្នា​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ព្រោះ​ការ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ខ្លាំង​ជាង​កាលពី​ធ្វើសង្គ្រាម​ទៅទៀត​ដែល​ក្នុង​មួយថ្ងៃ​មាន​មនុស្ស​ពី​០៧​ទៅ​០៨​នាក់​ត្រូវ​រងគ្រោះ​ដូច្នេះ​យើង​មិន​ត្រូវ​មើលស្រាល​ដោយ​ធ្វេសប្រហែស​ចំពោះ​ករណី​ចរាចរណ៍​នោះទេ​។

ចំណែក​ប្រជាពលរដ្ឋ​រង​ដែល​បាន​មក​ទទួល​អំណោយ​ជា​ពូជស្រូវ​និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ទៀត​នៅ​ថ្ងៃ​នេះ​ គឺ​មាន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​សរុប​ចំនួន​១០.២១០​គ្រួសារ​។​ ដែល​បាន​មក​ពី​បណ្តា​ស្រុក​ចំនួន​០៨​រួមមាន ស្រុក​មោង​ឫស្សី​,​ស្រុក​បាណន់​,​ស្រុក​សង្កែ​,​ស្រុក​ឯក​ភ្នំ​,​ស្រុក​គាស់ក្រឡ​,​ស្រុក​រុក្ខ​គិរី​,​ស្រុក​ប​វេ​ល​និង​ស្រុក​ថ្មគោល​។

ដោយ​ក្នុង​០១​គ្រួសារៗ​ទទួល​បាន​ស្រូវពូជ​សែន​ក្រអូប​ចំនួន​១០០​គីឡូក្រាម​,​អង្ករ​២៥​គីឡូក្រាម​គ្រឿងឧបភោគ​បរិភោគ​និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួនទៀត​ជាមួយនិង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ផងដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ទូទាំង​ខេត្តបាត់ដំបង​ជំនន់​ទឹកភ្លៀង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រុក​ចំនួន​១០​មាន​ឃុំ​ចំនួន​៩៦​ក្នុងចំណោម​១៤​ក្រុង​/​ស្រុក​របស់​ខេត្តបាត់ដំបង​។​ដោយ​គិត​ត្រឹម​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០២០​ដំណាំ​ស្រូវ​រង​ផល​ប៉ះ​សរុប​មាន​ចំនួន​ជិត​១៣​ម៉ឺន​ហិកតា​ស្រូវ​ខូចខាត​ចំនួន​ជាង​៤​ម៉ឺន​ហិកតា។

ក្នុង​នោះ​ដំណាំ​សាកវប្បកម្ម​ដូចជា​ពោតស​ម្នាស់​និង​បន្លែ​ប៉ះពាល់​សរុប​ចំនួន​ជិត​១៥០០​ហិកតា​ក្នុងនោះ​ផ្ទៃដី​ខូចខាត​មាន​ចំនួន​៧៤៣​ហិកតា​។​ ដំណាំ​កសិឧស្សាហកម្ម​,​ដំឡូង​មី​,​ពោតក្រហម​,​សណ្តែកបាយ​សណ្តែកសៀង​និង​ល្ង​ ប៉ះពាល់​សរុប​មាន​ចំនួន​ជាង​៥​ម៉ឺន​៦​ពាន់​ហិកតា​ក្នុងនោះ​ខូចខាត​ចំនួន​ជាង​៣​ម៉ឺន​៦​ពាន់​ហិកតា​៕
ដោយ ៖ សៅ សារិទ្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

សម្តេចតេជោ ចេញវិធានការ២បន្ទាន់ចំពោះខេត្តព្រះសីហនុដែលកំពុងកើនឡើងអ្នកវិជ្ជមានកូវីដ-១៩

ព័ត៌មានជាតិ2 hours ago

អ្នកវិជ្ជមាន​កូវីដ១៩មួយគ្រួសារ ក្នុង​បុរី​ ប៉េង ហួត ភូមិ​ក្តី​តាកុយ សង្កាត់វាលស្បូវ ត្រូវ​ក្រុម​គ្រូពេទ្យ​ចុះ​យក​ទៅព្យាបាល

ព័ត៌មានជាតិ2 hours ago

Update !!! ទីតាំង​ប្រឈម​នឹង​កូវីដ១៩ នៅក្នុង​បុរីប៉េងហួត កើន​ដល់​៦ទីតាំង​ហើយ

ព័ត៌មានជាតិ3 hours ago

រកឃើញ​អ្នក​រត់​កង់​បី​ ៣​នាក់ ​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​មាន​វិជ្ជមាន​កូ​វីដ​១៩​នៅ​ស្វាយរៀង​ហើយ

ព័ត៌មានជាតិ4 hours ago

​Breaking News រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ប្រកាសរក​អ្នក​បើក​រថយន្ត​ដឹក​ភ្ញៀវ​ សណ្ឋាគារ​ហ័ង​ហ្គ័នជាយី​ ទៅ​ធ្វើ​តេស្ត​កូវីដ១៩ ក្រោយ​រក​ឃើញ​ស្ត្រីជន​ជាតិចិន​មាន​វិជ្ជមាន​កូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services