នយោបាយ
សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាពរបស់ទ័ពថៃ និងគាំទ្រឱ្យរដ្ឋាភិបាលប្ដឹងទៅ ICJ
សមាជរដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃលើកកងទ័ពកម្ពុជានៅតំបន់មុំបីកាលពីចុងខែឧសភា និងប្រកាសគាំទ្រឱ្យរដ្ឋាភិបាលកម្ពុជាយកបញ្ហាព្រំដែនដែលរកាំរកូសជាមួយថៃទៅដាក់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ផងដែរ។

ក្នុងសេចក្ដីថ្លែងការណ៍២ទំព័រ នៅថ្ងៃទី២ ខែមិថុនានេះ អង្គសមាជបានចាត់ទុកសកម្មភាពវាយឆ្មក់របស់ទ័ពថៃលើទ័ពខ្មែរក្នុងតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើហេតុផលនេះអង្គសមាជបានគាំទ្រជំហររបស់រដ្ឋាភិបាលកម្ពុជាក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកន្លងមកមានភាពរកាំរកូសដែលបង្កឡើងដោងកងទ័ពថៃទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ។
ក្នុងសេចក្ដីថ្លែងការណ៍នេះបានលើកឡើងថា៖ «អង្គសមាជគាំទ្ឬយ៉ាងពេញទំហឹង ចំពោះប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា ត្រូវពន្លត់ភ្លើងជាងអង្គុយបក់ផ្សែង»។

គួរឱ្យដឹងផងដែរថាកាលពីព្រឹកថ្ងៃទី២ ខែមិថុនា ក្នុងកិច្ចប្រជុំសមាជដែលរៀបចំនៅវិមានរដ្ឋសភា អង្គប្រជុំសមាជទាំងអស់គ្រប់គណបក្សនយោបាយដែលមានសំឡេងនៅក្នុងសភាចំនួន ១៨២រូបបានបោះឆ្នោតគាំទ្រឱ្យរដ្ឋាភិបាលមានចំណាត់ការច្បាប់លើករណីព្រំដែនជាមួយថៃនេះ។
ថ្លែងក្នុងសមាជព្រឹកនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលដែររដ្ឋាភិបាលនិងយករឿងនេះទៅតុលាការអន្តរជាតិ ដើម្បីបញ្ចប់ការប្រឈមមុខគ្នា និងការផ្ទុះអាវុធជាថ្មី៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់