កីឡា
ក្លិបព្រះខ័នរាជស្វាយរៀង បានតែងតាំងលោក McConkey ជាគ្រូបង្គោលថ្មី
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានតែងតាំងលោក Mathew McConkey ជាគ្រូបង្គោលថ្មីដែលកុងត្រាមានរយៈពេលមួយរដួវកាលគឺសម្រាប់ឆ្នាំ ២០២៥-២៦។

លោក Mathew សញ្ជាតិ អៀរឡង់ មានអាជ្ញាប័ណ្ណកម្រិត UEFA A Licence និងមានបទពិសោធច្រើន។ តាមពិតទៅលោកធ្លាប់បានធ្វើជាជំនួយនៅព្រះខ័នរាជស្វាយរៀងរយៈពេល៤រដូវកាលរួចមកហើយ។ ដូច្នេះមានន័យថា លោកមានបទពិសោធ និងយល់ច្រើនពីស្ថានភាពបាល់ទាត់កម្ពុជា និងក្រុមការងារនៅក្លិប។

ការតែងតាំងគ្រូបង្វឹកថ្មីនេះ បន្ទាប់ពីលោក Pep Muñoz សញ្ជាតិអេស្ប៉ាញបានចាកចេញ ក្រោយពេលដឹកនាំបាន២រដូវកាលដោយបានឈ្នះពានចំនួន៤គឺលីគកំពូលកម្ពុជា២ ពានសម្តេចតេជោ ហ៊ុន សែន ១ និងពាន ខេមបូឌានស៊ុបភើខាប់១។

មុនពេលធ្វើជាគ្រូជំនួយក្លិបព្រះខ័នរាជស្វាយរៀងកាលពី៤ឆ្នាំមុន លោក Mattew McConkey ធ្លាប់បានធ្វើជាគ្រូបង្វឹកក្រុម 4 Corner Coaching ចន្លោះពីឆ្នាំ២០១៧ ដល់ ២០២១ ព្រមទាំងជាគ្រូបង្ហាត់នៅតំបន់របស់ក្លិប Swansea City Football Club ពីឆ្នាំ២០២១ ដល់ ២០២០៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


