ព័ត៌មានជាតិ
ធ្ងន់ធ្ងរ ខេត្តស្វាយរៀងឈានដល់បិទកាស៊ីណូបណ្តោះអាសន្ន
រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី ៣០ ខែមីនានេះ បានប្រកាសស្នើទៅម្ចាស់កាស៊ីណូទាំងអស់នៅក្នុងខេត្តស្វាយរៀង ផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងខេត្ត ស្របពេលដែលតួលេខឆ្លងក្នុងខេត្តកំពុងហក់ឡើងរៀងរាល់ថ្ងៃ។

សេចក្តីប្រកាសរដ្ឋបាលខេត្ត បានជម្រាបជូន លោកនាយកក្រុមហ៊ុន កាស៊ីណូក្នុងខេត្តស្វាយរៀង ដែលបានចុះ អនុស្សរណៈយោគយល់ជាមួយក្រសួងសុខាភិបាល អោយបានជ្រាបថា “នាពេលបច្ចុប្បន្ន នេះ ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងបន្តកើតឡើង គួរឱ្យមានការព្រួយបារម្ភ ។ ដូច្នេះអាជ្ញាធរខេត្តស្វាយរៀង សូមធ្វើការផ្អាកសកម្មភាព អាជីវកម្មគ្រប់ប្រភេទ ដែលកំពុងដំណើរ ការ នៅក្នុងកាស៊ីណូ របស់លោកអ្នកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងសារជាថ្មី”។

ខេត្តស្វាយរៀងជាខេត្តជាប់ព្រំដែនវៀតណាម បានផ្ទុះករណីឆ្លងកូវីដ១៩ ក្នុងទ្រង់ទ្រាយធំរយៈពេល ២៤ ម៉ោងនេះ រកឃើញអ្នកឆ្លងរហូតដល់ទៅ ១៩ នាក់ ក្នុងនោះមានជនជាតិចិន ០៧ នាក់ និងខ្មែរ ១២ នាក់។ បច្ជុប្បន្នអ្នកទាំងនោះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្វាយជ្រុំ ខេត្តស្វាយរៀង៕


អត្ថបទ៖ភក្ដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


