ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិក អវត្តមានលើកដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន
កិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (Ukraine Defense Contact Group) លើកទី២៨ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់កណ្តាលរបស់អង្គការណាតូនៅទីក្រុង ប្រ៊ុចសែល (Brussels) ប្រទេសបែលហ្ស៊ិក នៅថ្ងៃពុធ ត្រូវនឹងយប់ថ្ងៃពុធម៉ោងនៅប្រទេសកម្ពុជា ដោយគ្មានវត្តមានរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegset ជាលើកដំបូង។

សេចក្តីរាយការណ៍របស់សារព័ត៌មាន Politico ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិចំនួន៥០ប្រទេសគ្រោងចូលរួមកិច្ចប្រជុំនេះ នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូក្នុងទីក្រុងប្រ៊ុចសែល ដែលមានសារៈសំខាន់ក្នុងការសម្របសម្រួលជំនួយយោធាសម្រាប់អ៊ុយក្រែន។
ក្នុងរយៈពេលជាង៣ឆ្នាំ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅប្រទេសអ៊ុយក្រែន ដោយសារការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ក្នុងការបញ្ជូនទ័ពលុកលុយអ៊៊ុយក្រែន ប្រទេសជាច្រើន ជាពិសេសសហរដ្ឋអាមេរិក សមាជិកអង្គការណាតូ សមាជិកនៃប្រទេសឧស្សាហកម្មរីកលួតលាស់ហៅកាត់ថា G7 និងបណ្តាប្រទេសជាច្រើនទៀត តែងតែបើកកិច្ចប្រជុំជាញឹកញាប់ដើម្បីកៀរគជំនួយការពារជាតិដល់ប្រទេសអ៊ុយ ដើម្បីអាចមានលទ្ធភាពក្នុងការប្រយុទ្ធការពារខ្លួនទប់ទល់នឹងរុស្ស៊ី។
ជំហររបស់សហរដ្ឋអាមេរិក បានប្រែប្រួលខ្លាំងក្នុងសង្គ្រាមនៅអ៊ុយក្រែនពីការគាំទ្រឈានមុខក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន ទៅជាប្រទេសមានជំហរមិនជាក់លាក់ក្នុងរដ្ឋបាលដឹកនាំដែលលោក ដូណាល់ ត្រាំ ដែលបរាជ័យក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនត្រឹមរយៈពេលតែ១ថ្ងៃពេលលោកឈ្នះឆ្នោត ដូចដែលខ្លួនបានសន្យាក្តែងៗ ប៉ុន្តែពេលវេលាបានអូសបន្លាយដល់ជាង៤ខែ ដោយគ្មានសញ្ញាបញ្ចប់នៅឡើយ។
តាមសេចក្តីរាយការណ៍របស់ Politico រដ្ឋបាល របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានឃ្លាតឆ្ងាយពីក្រុមផ្តួចផ្តើមជួយអ៊៊ុយក្រែន ដោយប្រគល់ការដឹកនាំទៅឱ្យចក្រភពអង់គ្លេស និងអាល្លឺម៉ង់ វិញ។
កិច្ចប្រជុំជាទៀងទាត់របស់រដ្ឋមន្ត្រីការពារជាតិណាតូ និងអ្នកផ្សេងទៀតបានសម្របសម្រួលការផ្តល់មូលនិធិសម្រាប់សង្គ្រាមអ៊ុយក្រែន ហើយបានលេចចេញជាធាតុផ្សំដ៏សំខាន់សម្រាប់ជំនួយរបស់លោកខាងលិចសម្រាប់ទីក្រុងកៀវ ខណៈដែលខ្លួនបានប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។
ការអវត្តមានរបស់លោក Hegseth ហាក់ដូចជាបង្ហាញសញ្ញាអន់ថយបន្ថែមទៀតនៃទំនាក់ទំនងរបស់រដ្ឋបាល ត្រាំ ជាមួយអឺរ៉ុប និងអ៊ុយក្រែន។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ UDCG គឺធ្វើឡើងមុន១ថ្ងៃនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិអង្គការណាតូ ដែលនឹងធ្វើឡើងនៅទីក្រុងប្រ៊ុចសែលនោះដែរនៅថ្ងៃព្រហស្បតិ៍។
លេខាធិការសារព័ត៌មាននៃក្រសួងការពារជាតិអាមេរិក លោក Kingsley Wilson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កាលវិភាគធ្វើដំណើររបស់ រដ្ឋមន្ត្រីការពារជាតិ Hegseth បានរារាំងការចូលរួមនៅក្នុងកិច្ចប្រជុំ នៅថ្ងៃស្អែក។ សហរដ្ឋអាមេរិកផ្តោតទៅលើការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន លើលក្ខខណ្ឌដែលបង្កើតសន្តិភាពយូរអង្វែង»។
ចក្រភពអង់គ្លេស និងអាល្លឺម៉ង់បានចូលកាន់តំណែងជាអ្នកដឹកនាំក្រុមនៅក្នុងខែកុម្ភៈ បន្ទាប់ពីលោក Hegseth បាននិយាយថា សហរដ្ឋអាមេរិកនឹងលែងដើរតួក្នុងកិច្ចប្រជុំប្រចាំខែដែលបង្កើតឡើងដោយរដ្ឋមន្ត្រីការពារជាតិនៅពេលនោះ លោក Lloyd Austin ក្នុងខែមេសា ឆ្នាំ ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីពេញទំហឹងលើអ៊ុយក្រែន៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


