ព័ត៌មានជាតិ
ចុះបញ្ជីដីធ្លីជាប្រព័ន្ធទូទាំងប្រទេស សម្រេចបានជាង ១៣ លានក្បាលដី នៅសល់ជាង ៣០ ម៉ឺនក្បាលដីទៀត
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានប្រកាសពីលទ្ធផលសម្រេចបាននៃដំណើរការវាស់វែងចុះបញ្ជីដីធ្លីជាប្រព័ន្ធទាំងដីរដ្ឋនិងដីឯកជននៅទូទាំងប្រទេស លើផែនការជំរុញបញ្ចប់នៅត្រឹមបំណាច់ឆ្នាំ ២០២៥។

របាយការណ៍របស់ក្រសួងបានបង្ហាញថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដំណើរការវាស់វែងចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅទូទាំងប្រទេសសម្រេចបានចំនួន ១៣ ៣៣៧ ៥០៧ ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបនៅទូទាំងប្រទេសចំនួន ១៣ ៦៥១ ៩៦៣ ក្បាលដី។ ក្នុងនោះក៏ចេញបណ្ណបានចំនួន ៨ ៤៥៩ ៦១៩ បណ្ណ ចែកបណ្ណបានចំនួន ៧ ៨៤២ ៥៨៧ បណ្ណម្ចាស់មិនទាន់មកទទួលបណ្ណចំនួន ២៣៥ ៤៦០ បណ្ណ បណ្ណជាប់ពន្ធប្រថាប់ត្រាទិញលក់ចំនួន ១៨៦ ១៣២ បណ្ណ បណ្ណជាប់ពន្ធសូន្យចំនួន ១៩៥ ៤៤០ បណ្ណ រួមទាំងក្បាលដីមិនទាន់បានវាស់វែងសរុបចំនួន ៣១៤ ៤៥៦ ក្បាលដី។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលមានដីធ្លីបានចុះបញ្ជីរួចរាល់ ហើយពុំទាន់ទទួលបណ្ណកម្មសិទ្ធិ អាចទំនាក់ទំនងទៅក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ក្នុងការទទួលយកបណ្ណកម្មសិទ្ធិដែលបានចេញរួចរាល់។
ប្រមុខរដ្ឋាភិបាលបានដាក់បទបញ្ជាឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រើប្រាស់កម្លាំងសរុបទាំងថ្នាក់កណ្ដាល ថ្នាក់រាជធានី ខេត្ត ប្រតិបត្តិការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយជំរុញឲ្យបញ្ចប់នៅត្រឹមបំណាច់ឆ្នាំ ២០២៥ ដើម្បីរួមចំណែកក្នុងការបង្កើនសុវត្តិភាពនៃការកាន់កាប់ដីធ្លី ឈានទៅដល់ការកាត់បន្ថយទំនាស់ និងវិវាទជូនប្រជាពលរដ្ឋ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


